MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ ផ្ញើលិខិត​គោរពជូនពរ​ សម្ដេចតេជោ ហ៊ុន សែន ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិខ្មែរ ​ឆ្នាំរកា​ Posted Date : 12-04-2017

​​​នៅក្នុង​​​ឱកាស ​ពិធីបុណ្យ​​​ចូលឆ្នាំ​​​ថ្មី ​​​ប្រពៃណី​​​ជាតិខ្មែរ ​​​ឆ្នាំរកា ​​​នព្វស័ក ​​​ព.ស ​​​២៥៦១ ​​​គ.ស ​​​២០១៧នេះ ឧកញ៉ា លី ហួរ ប្រធាន​សមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ ​សូម​​​គោរព​​ជូនពរ ​​សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា ​សូម​មាន​​សុខភាព​​ល្អ​​បរិបូរណ៍ ​​កម្លាំង​​មាំមួន​ ​​បញ្ញា​​ឈ្លាសវៃ ​​អាយុ​​យឺនយូរ ​​ដើម្បី​​បន្ត​​​​ដឹកនាំ​​ប្រទេស​​កម្ពុជា​ ​​ឈាន​​ឆ្ពោះទៅ​​ភាព​​សម្បូរសប្បាយ ​​រុងរឿង​​ជា​​រៀង​​រហូត​​តទៅ​​។​ ​​ ​

​​ឆ្លៀតឱកាស​​ដ៏​​វិសេស​​ថ្លៃថ្លា​​នេះ ​​យើងខ្ញុំ​​សូម​​បួងសួង​​ដល់​​គុណព្រះ​​រតនត្រ័យ​ ​​វត្ថុ​​ស័ក្ដិសិទ្ធិ ​​ទាំងអស់​​ក្នុង​​លោក ​​និង​​ទេវតា​​រក្សា​​ព្រះរាជាណាចក្រ​​កម្ពុជា ​​​ជាពិសេស​​ទេវតា​​ឆ្នាំ​​ថ្មី ​​ឆ្នាំរកា ​​នព្វស័ក ​​ព.ស ​​២៥៦១ ​​ព្រះនាម ​​កិ​​មិ​​រា​​ទេវី​ ​​សូម​​ប្រោះព្រំ​​ប្រសិទ្ធពរ​​ជូន ​​សម្ដេច​តេជោ ​ហ៊ុន ​សែន ​​និង​​លោកជំទាវ​ ​​ព្រមទាំង ​​បុត្រា ​​បុត្រី ​​និង​​ចៅប្រុស ​​ចៅស្រី​​ជាទីស្រឡាញ់​​ទាំងអស់ ​​សូម​​ប្រកបដោយ​ ​​ពុទ្ធពរ​​ទាំងបួន​​ប្រការ ​​គឺ​​អាយុ ​​វណ្ណៈ ​​សុខៈ ​​និង​​ពលៈ ​​កុំបី​​ឃ្លៀងឃ្លាត​​ឡើយ​​។​ ​ ​​ ​ ​

សូម​​គោរព​​ជូនពរ​​ពី ឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋានកម្ពុជាទាំងអស់៖

http://www.freshnewsasia.com/index.php/en/109-wish/52214-2017-04-11-11-30-05.html