MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សិក្ខាសាលាលើកទី១ ស្ដីពី «ទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្ត លើការវិនិយោគវិស័យសំណង់នៅកម្ពុជា» របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា Posted Date : 07-10-2017

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលសមាគមមួយ ដែលប្រមូលផ្ដុំទៅដោយ អ្នកវិនិយោគិនឆ្នើម និងក្រុមហ៊ុនធំៗដែលវិនិយោគលើវិស័យសំណង់ បុរី លំនៅឋាន ខុនដូ នៅថ្ងៃទី០៦ ខែតុលានេះ បានបង្ហាញវត្ដមានរួមគ្នា ក្នុងសិក្ខាសាលាស្ដីពី «ទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្ត លើការវិនិយោគវិស័យសំណង់នៅកម្ពុជា» នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ក្នុងឱកាសនោះ លោកឧកញ៉ា លី ហួរ ដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងថា «ការធ្វើសិក្ខាសាលានៅថ្ងៃនេះ គឺដើម្បីរួមចំណែកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា ព្រមទាំងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ និងឧត្តមភាពនៃមាតុភូមិកម្ពុជា តាមរយៈបេសកកម្មរបស់សមាគមរបស់យើង ពិសេសរួមគ្នាស្វែងរកដៃគូវិនិយោគក្រៅស្រុក មកបណ្ដាក់ទុននៅកម្ពុជា ឲ្យកាន់តែច្រើនតាមរយៈសមាគមរបស់យើង» ។

លោកបន្ដថា ដើម្បីឲ្យវិស័យសំណង់នេះ រីកចម្រើន យើងត្រូវរួមគ្នា ផ្ដល់ជាវេទិកាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកវិនិយោគ លើវិស័យសំណង់ បុរី និងលំនៅឋាន, ជួយដោះស្រាយបញ្ហារួម និងបញ្ហាដោយឡែករបស់សមាជិក-សមាជិកា ព្រមទាំងផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាហិរញ្ញវត្ថុ ពន្ធដារ ច្បាប់លើវិស័យសំណង់ បុរី និងលំនៅឋាន ,ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ស្វែងរកដៃគូវិនិយោគ និងបណ្ដាក់ទុនក្នុងការធ្វើជំនួញតាមរយៈសមាគម ពិសេសតួនាទីរួមចំណែកមួយផ្នែកទៀត គឺសមាគម ក៏នឹងចូលរួមចំណែកសហការ ផ្ដល់ព័ត៌មានជូនដល់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ នៃវិស័យសំណង់លំនៅឋាននៅកម្ពុជា និងទប់ស្កាត់រាល់ការវិនិយោគដែលមានភាពមិនច្បាស់លាស់ ឬបង្កភាពចលាចល ដល់ទីផ្សារលំនៅឋាននៅកម្ពុជា» ។

លោកបន្ដថា ជាការពិតណាស់ ប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានទីផ្សារសេរី ហើយកំពុងតែមានការអភិវឌ្ឍន៍ឥតឈប់ឈរ លើវិស័យសំណង់អាគារ បុរី លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយឃើញដូចនេះទើបតម្រូវឲ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានវត្តមានឡើង និងត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ លេខ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានអាស័យដ្ឋានស្នាក់ការនៅ៖ អគារលេខ ៨៥-៨៨ ផ្លូវគីមអ៊ីលស៊ុង(២៨៩)សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកបន្ថែមថា «បច្ចុប្បន្នសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបានសមាជិកសរុបជាង៤០ក្រុមហ៊ុន ដែលមានខ្ញុំបាទជាប្រធានសមាគម ហើយក្រុមហ៊ុន ដែលជាសមាជិកទាំងនោះ សុទ្ធសឹងជាក្រុមហ៊ុនធំៗដែលវិនិយោគលើវិស័យសំណង់ បុរី លំនៅឋាន ខុនដូ -ល- ហើយសម្រាប់សិក្ខាសាលាស្ដីពី «ទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្ត លើការវិនិយោគវិស័យសំណង់នៅកម្ពុជា»
នេះជាលើកទី១ ហើយដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំធ្វើ  ដោយមានការសហការជាមួយរាជរដ្ឋាភិបាល តាមរយៈស្ថាប័ន ០៣ គឺមាន៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយមានមន្រ្តីជំនាញនៃស្ថាប័ន នីមួយៗ ធ្វើបទបង្ហាញស្តីពីច្បាប់ និងនីតិវិធីផ្សេង ដែលពាក់ព័ន្ធនឹងវិស័យសំណង់កម្ពុជាផងដែរ»។

លោកឧកញ៉ា ថ្លែងទៀតថា ដោយយោងលើ ផែនការយុទ្ធសាស្រ្តសមាគម ដើម្បីបង្កើតវេទិកាធុរកិច្ចសម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយស្ថាប័នដែលពាក់ព័ន្ធ ស្របនឹងគោលបំណងដើម្បីជាយន្តការភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋាភិបាល និងដើម្បីជាប្រយោជន៍ក្រុមហ៊ុនដែលប្រកបអាជីវកម្មវិនិយោគលើវិស័យសំណង់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ពីដំណើរនៃច្បាប់ នីតិវិធីផ្សេងៗនៃវិស័យសំណង់ និងជាស្ពានមួយសម្រាប់វិនិយោគលើវិស័យសំណង់ឲ្យមានចីរភាព។

ទន្ទឹមនឹងនោះ លោកក៏បាន បង្ហាញនូវជំនឿយ៉ាងមុតមាំថានាថ្ងៃអនាគត និងជាបន្តបន្ទាប់ ក្រុមហ៊ុនប្រកបអាជីវកម្មលើវិស័យសំណង់ នៅប្រទេសកម្ពុជា កាន់តែច្រើនឡើង នឹងសម្រេចចិត្តចុះឈ្មោះ ចូលជាសមាជិកសមាគម ដើម្បីរួបរួមគ្នាទាំងកម្លាំងស្មារតី និងធនធានក្នុងបុព្វហេតុអភិវឌ្ឍវិស័យ សំណង់ បុរី លំនៅឋាន នៅកម្ពុជា ឲ្យបានកាន់តែរីកចម្រើនដូចបណ្តាប្រទេសក្នុងតំបន់ និងសកលលោក៕