MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនបុណ្យព្រះជន្មវស្សា គម្រប់ព្រះជន្ម ៦៣ព្រះវស្សាយាងចូល ៦៤ព្រះវស្សា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ០២១៦ Posted Date : 13-05-2016 ទូលព្រះបង្គំជាខ្ញុំ លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៣ព្រះវស្សា យាងចូល៦៤ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍៕ សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី៖ ទូលព្រះបង្គំជាខ្ញុំ លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់៖
ថ្នាក់ដឹកនាំ និងសមាជិក-សមាជិការ នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅស្រុកស្នួលខេត្ត ក្រចេះ។ Posted Date : 18-05-2016 នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគម ក៍ជាតំណាងដ៍ខ្ពង់ខ្ពស់លោក ឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំ សមាជិក-សមាជិការ នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយទៅចែកជូនលោកយាយ កិះ សាអែម រស់នៅ ភូមិជើងឃ្លេរ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ អំណោយរួមមានទឹកប្រាក់ ៣លាន៣សែនរៀល គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផង។ លោកយាយ កិះ សាអែម មានភាពទីទាល់ក្រលំបាកយ៉ាងខ្លាំង និងមានជំងឺទាចទឹកប្រចាំកាយ ប្តីក៍ស្លាប់ចោល ចំណែកផ្ទះ ដីភូមិ ក៍បានលក់សងបំណុលគេអស់ទៀត សព្វថ្ងៃសំុដីគេរស់នៅ។