MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រុង​រណប​បៃតង Le Urban Eco Park ​​ដំបូង​គេ​នៅ​កម្ពុជា បើក​លក់​​​ហើយ Posted Date : 16-06-2016
គម្រោង​ទីក្រុង​រណប​បៃតង ឧទ្យាន Le Urban Eco Park ដំបូង​គេ​នៅ​កម្ពុជា ចាប់​បើក​លក់​ជា​ផ្លូវ​ការ​ហើយ បន្ទាប់ពី​ពិធី​ប្រកាស​សម្ពោធ​កាល​ពី​ម្សិលមិញ​នេះ នៅ​សណ្ឋាគារ Raffles Le Royal ក្រោម​អធិបតី​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​វត្តមាន​របស់​អ្នក​ជំនួញ​រាប់​សិប​នាក់។
ទីក្រុង​រណប​បៃតង​ដែល​មាន​តម្លៃ​វិនិយោគ ២០ លាន​ដុល្លារ​មួយ​នេះ ជា​គម្រោង​របស់ និង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន CIAC Investment របស់​សិង្ហបុរី ដោយ​មាន​លក្ខណៈ​ពិសេស​ខុស​គ្នា​មិន​ធ្លាប់​មាន គឺ​៣០%​នៃ​ផ្ទៃដី នឹង​ត្រូវ​ដាំ​ដើមឈើ ឬ​រក្សា​ទុក​ជា​បៃតង​សម្រាប់​ធ្វើ​ជា​ឧទ្យាន​សាធារណៈ កន្លែង​កម្សាន្ត និង​លម្ហែ​កាយ។
លោក Kelvin Chua ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់ Le Urban Eco Park បាន​ថ្លែង​ថា៖ “យើង​បង្កើត​ឧទ្យាន​នេះ​ឡើង ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សហគមន៍​ឲ្យ​មាន​ស្មារតី​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន​ល្អ និង​ផ្ដល់​បរិយាកាស​រស់​នៅ និង​ធ្វើ​ការ​ប្រកប​ដោយ​សុខភាព​ល្អ។ យើង​បាន​រក្សា​ទុក​តំបន់​បៃតង​ជាង ៣០% សម្រាប់​ធ្វើ​ជា​ឧទ្យាន​សាធារណៈ កន្លែង​កម្សាន្ត និង​លម្ហែ​កាយ”។
 
ស្ថិត​លើ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ និង​ត្រូវ​ពេល​ធ្វើ​ដំណើរ​១៥​នាទី ពី​ព្រលាន​យន្តហោះ ពោធិចិនតុង និង​៣០​នាទី ពី​ទីក្រុង​ភ្នំពេញ ​​គម្រោង​ដែល​មាន​ផ្ទៃ​ដី​សរុប ១៨ ហិកតា មួយ​នេះ ចែក​ជា ៣ ផ្នែក​សំខាន់ៗ៖
 
១. តំបន់​ស្នាក់​នៅ៖ អគារ​ខុនដូ​៦​ជាន់ មាន​ប្រភេទ​បន្ទប់១ (៤៨.៥០០​ដុល្លារ) និង​បន្ទប់​២ (៩៧.០០០​ដុល្លារ) ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស ដោយ​បំពាក់​បំពាក់​អំពូល LED ស៊ី​ភ្លើង​តិច ទ្វារ​មាន Smart Lock ​គ្រឿង​សង្ហារិម​គិត​ជា​ទឹក​ប្រាក់​៥០០០​ដល់​១០.០០០​ដុល្លារ​ជា​ស្រេច ខណៈ​ដែល ​ជុំវិញ​អគារ​ព័ទ្ធ​ទៅ​ដោយ​ទិដ្ឋភាព​ពណ៌​បៃតង​បែប​ធម្មជាតិ ផ្ដល់​នូវ​អារម្មណ៍​ស្រស់ស្រាយ និង​ការ​រស់​នៅ​ក្នុង​ក្ដី​ស្រមៃ។ ៤ខែ​ទៀត ខុនដូ​នេះ នឹង​បញ្ចប់​ការ​សាងសង់​ហើយ។
២. តំបន់​ពាណិជ្ជកម្ម៖ អគារ​ផ្ទះ​ល្វែង​អាជីវកម្ម (Shop House) ជា​ច្រើន មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ៤៩.៩៩៩​ដុល្លារ។ ការ​សាងសង់​នៅ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​នេះ។
៣. តំបន់​ឧស្សាហកម្ម៖ ​អគារ​ឧស្សាហកម្ម​ ត្រូវ​បាន​សាងសង់​ និង​ប្រតិបត្តិការ ដើម្បី​ពង្រឹង​ដល់​ការ​សន្សំ​សំចៃ​ការ​ចំណាយ​លើ​ថាម​ពល​រហូត​ដល់​៧០% និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ធានា​នូវ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន។ ជុំវិញ និង​កណ្ដាល​រោងចក្រ មាន​លម្អ​ដោយ​សួន​ច្បារ​បៃតង។ អគារ​ឧស្សាហកម្ម​របស់ Eco Park ទទួល​បាន​ពាន​រង្វាន់ Green Mark Gold Certification តាម​រយៈ BCA (អាជ្ញាធរ​អគារ និង​ការ​សាងសង់) ដែល​ប្រតិបត្តិការ​ក្រោម​ក្រសួង​អភិវឌ្ឍន៍​ជាតិ​របស់​សិង្ហបុរី។
អ្នក​ក៏​អាច​បង់​រំលស់​ជា​មួយ​ធនាគារ Maybank ដែល​ជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន CIAC Investment ផង​ដែរ។
 
CIAC Investment Limited ជា​សា​សាខា​ក្រុមហ៊ុន Ocean Sky Investment Pte Ltd. ប្រទេស​សិង្ហបុរី។ ក្រុមហ៊ុន​នេះ មាន​បទពិសោធន៍​ជាង​២០​ឆ្នាំ​លើ​វិស័យ​អចលនទ្រព្យ និង​ឧស្សាហកម្ម​នៅ​កម្ពុជា និង​អភិវឌ្ឍ​ដោយ​បាន​គិត​គូរ​ពី​បញ្ហា​បរិស្ថាន ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​បរិស្ថាន​ល្អ​សម្រាប់​តំបន់​អភិវឌ្ឍន៍។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​វិបសាយ www.leurban.com។
សម្រាប់​ផ្នែក​លក់ និង​ជួល សូម​ទាក់ទង៖ Mr. Lee Sales and Marketing 012 444 030 leurban.ecopark@gmail.com
 
http://news.sabay.com.kh/article/735531#pk_campaign=fb#pk_kwd=735531
Posted Date : 16-06-2016
Posted Date : 16-06-2016