MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ពិធីសំណេះសំណាល និងពិភាក្សាការងារ រវាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាមួយសាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ Posted Date : 11-08-2016

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៥ : 00 ល្ងាច​ នៅសណ្ឋាគារ​កាំបូនីយ៉ាណា​​ បាន​រៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ   ជាមួយសមាគមអ្នកអភិវឌ្ឍន៍​លំនៅ​ឋាន​​​​​កម្ពុជា ដែល​ដឹក​នាំ​ដោយ​ លោកឧកញ៉ា លី ហួរ ជាប្រធាន​សមាគម ព្រម​ទាំង​សមាជិក​-សមាជិកា។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្នែកធុរជនវិស័យសំណង់ បុរី លំនៅឋាន​របស់យើង តាមរយៈសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​ និងតាមរយៈសភាពាណិជ្ជកម្មកម្ពុជាផងដែរ បានក្លាយជាសហប្រធានក្នុងក្រុមមួយថ្មីបន្ថែមក្នុងវេទិកាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ។

ចាប់តាំងពីសមាគម បានចុះបញ្ជីផ្លូវការមកដល់បច្ចុប្បន្ននេះ សមាគមមិនដែលបានជួបជាផ្លូវការជាមួយថ្នាក់គ្រប់គ្រងសាលារាជធានីរាជធានីភ្នំពេញ និងសាលាខណ្ឌ នៅឡើយ។ សមាគមសម្រេចរៀបចំឲ្យមានពិធីនៅថ្ងៃនេះ ក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្គីភាព និងដាក់ជាយន្តការ ភាពជាដៃគូនឹងគ្នា រវាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសាលារាជធានីភ្នំពេញ ដោយស្របនឹងផែនការសមាគមបានរៀបចំឲ្យមានយន្តការជួបសំណេះសំណាលភាពជាដៃគូជាមួយអាជ្ញាធរដែលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍លំនៅឋាន។ កន្លងមកសមាគមបានជួបសំណេះសំណាល និងសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ។

​​លោក​ឧកញ៉ា​ លី​ ហួរ តាំង​នាមឲ្យ​សមាគម សូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ អភិបាលរងសាលារជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌ ប្រធានមន្ទី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកា ដែលបានផ្តល់កិត្តិយសចូលរួម​ និង​គាំទ្រ។

Posted Date : 12-08-2016
Posted Date : 12-08-2016
Posted Date : 12-08-2016
Posted Date : 12-08-2016