MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សន្និបាត និងពិព័រណ៍អចលនវត្ថុ អាស៊ាន ឆ្នាំ២០១៨ Posted Date : 27-08-2018

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានលើកពីសញ្ញាវិជ្ជមាន ដែលកម្ពុជាធ្វើជាម្ចាស់ នៃអង្គសន្និតបាត និងពិព័រណ៍អចលនវត្ថុ អាស៊ាន ឆ្នាំ២០១៨ថា បានបង្ហាញពីកិច្ចសហប្រតិបត្តិការ អ្នកវិនិយោគក្នុងតំបន់អាស៊ាន និងក្នុងពិភពលោក។

ការលើកឡើងបែបនេះ របស់លោកឧកញ៉ា លី ហួរ ធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធីសន្និបាត និងពិព័រណ៍អចលនវត្ថុ អាស៊ានឆ្នាំ២០១៨ ដោយក្នុងនោះក៏មានការចូលរួមជាអធិបតីភាពរបស់លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នក​វាយតម្លៃ​អចលនវត្ថុកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនរូបទៀតផង។

លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងថា «ការរៀបចំអង្គសន្និបាត និងពិព័រណ៍អចលនវ​ត្ថុ អាស៊ាន ឆ្នាំ២០១៨ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញពីកិច្ចសហប្រតិបត្តិការ អ្នកវិនិយោគក្នុងតំបន់អាស៊ាន និងប្រទេសនានា ដែលជាដៃគូរពាណិជ្ជកម្ម និងដើម្បីបង្ហាញពីភាពរីកចម្រើន លើវិស័យអចលនទ្រព្យ និងដើម្បីផ្សព្វផ្សាយពីវិសាលភាព នៃវិស័យអចលនទ្រព្យនៅកម្ពុជា ទៅអ្នកវិនិយោគក្នុងប្រទេស ក៏ដូចជាក្នុងអាស៊ាន​ទាំងមូល»

លោកឧកញ៉ា លី ហួរ បានបញ្ជាក់ប្រាប់អ្នកចូលរួមជាតិ និងអន្ដរជាតិ អំពីការរីកចម្រើន និងការអភិវឌ្ឍន៍​នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោកថា បច្ចុប្បន្ននេះកម្ពុជា ជាប្រទេសដែលមានសុខសន្ដិភាព មានការអភិវឌ្ឍន៍ មានទីផ្សារសេរី ជាពិសេសការអភិវឌ្ឍន៍ឥតឈប់ឈរ លើវិស័យអចលនទ្រព្យ ដោយមានសំណង់អាគារខ្ពស់ៗ បុរីលំនៅដ្ឋាន សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

លោកបន្ថែមទៀតថា លើសពីនេះ វិស័យអចលនទ្រព្យ ជាវិស័យមួយដែលលេចធ្លោ និងមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយអ្នកវិនិយោគជាតិ និងអន្ដរជាតិ កំពុងមានចាប់អារម្មណ៍ យ៉ាងខ្លាំងលើវិស័យនេះ។
បើធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន កម្ពុជានៅមានឱកាសក្នុងការវិនិយោគយ៉ាងទូលំទូលាយ លើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនានា។

លោកបានបញ្ជាក់ថា កត្តាដែលអះអាងថា ប្រទេសកម្ពុជាជាប្រទេស ដែលកំពុងមានការអភិវឌ្ឍន៍ និងជាប្រទេសប្រកបដោយចក្ខុវិស័យត្រឹមត្រូវ និងជាប្រទេសដែលផ្ដល់ទំនុកចិត្តដ៏កក់ក្ដៅ ក្នុងការដាក់ទុនវិនិយោគនោះ គឺផ្ដោតទៅលើកត្តាដូចជា៖

១៖ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព៧%ជារៀងរាល់ឆ្នាំ។
២៖ រដ្ឋាភិបាលគាំទ្រ​ វិស័យជំនួញ។
៣៖ ការវិនិយោគមានលក្ខណៈ ប្រកួតប្រជែង។
៤៖ មានភ្នាក់ងារលើកកម្ពស់ ដល់ការវិនិយោគ ដោយផ្ដល់សេវាច្រកចេញចូលតែមួយ។
៥៖ ការអនុគ្រោះដល់ទីផ្សារក្នុងតំបន់ និងអន្ដរជាតិ។
៦៖ ការការពារដល់ការវិនិយោគ។
៧៖ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងទីតាំងយុទ្ធសាស្រ្ដ។
៨៖ មានការគាំទ្រដោយវិស័យសេដ្ឋកិច្ច។
៩៖ មានប្រភពធនធាន កម្លាំងពលកម្មគ្រប់គ្រាន់ និងទីតាំងភូមិសាស្រ្ដអំណោយផលល្អ។

ក្នុងនោះដែលោកឧកញ៉ា បានអំពាវនាវលើកទឹកចិត្ត ដល់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសទាំងអស់​ឲ្យក្រឡែកមើល និងពិចារណាលើការវិនិយោគ ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយ
មានទីតាំង​យុទ្ធសាស្រ្ដ ក៏ដូចជាចក្ខុវិស័យដ៏ត្រឹមត្រូវ ក្នុងការវិនិយោគ ពិសេសផ្នែកវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឈានទៅរកភាពរីចម្រើន និងអតិភាពនៃផលប្រយោជន៍ សម្រាប់អ្នកវិនិយោគយូរអង្វែង។

លោក ម៉ី វ៉ាន់ ក៏បានថ្លែងឲ្យដឹងថា ភាពវិជ្ជមាននៃកម្មវិធីនេះ (សន្និតបាត និងពិព័រណ៍អចលនវត្ថុ អាស៊ាន ឆ្នាំ២០១៨) បានជួយជំរុញផ្សព្វផ្សាយ បង្ហាញពីការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ទៅបណ្ដាប្រទេសអាស៊ានទាំង១០រួមទាំង ប្រទេសលើពិភពលោកឲ្យឃើញពីកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយទសវត្សរ៍នេះ។

លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះនឹងទាក់ទាញ អ្នកវិនិយោគ ពីបណ្ដាប្រទេសជាច្រើនបន្ថែមទៀត ឲ្យមក​វិនិយោគនៅកម្ពុជា ក្រៅពីប្រទេសទាំង៥ ដែលកំពុងវិនិយោគនាបច្ចុប្បន្ននេះ។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យថា កម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុសមាគម ភ្នាក់ងារអចលនវត្ថុអាស៊ាននេះ បានផ្សព្វផ្សាយការពីការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច របស់កម្ពុជា ដល់តំបន់អាស៊ាន នឹងជួយចែករំលែកបទពិសោធន៍រវាង អ្នកវិនិយោគពីបណ្ដាប្រទេសផ្សេងៗ បានស្គាល់គ្នាទៅវិញទៅមក ដើម្បីបង្កើតទំនាក់ទំនង និងផ្ដល់ងាយស្រួល ក្នុងការទិញអចលនវត្ថុ នៅតាមបណ្ដាប្រទេសផ្សេងៗទៀត។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០១៧​ ការវិនិយោគលើវិស័យអចលនទ្រព្យ មាន៣០៥២គម្រោង នៅលើផ្ទៃដី១១លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មាន
ការវិនិយោគមានជា៦ពាន់លានដុល្លារអាមេរិក។ ដោយឡែកបើគិតត្រឹមឆមាសទី១ ឆ្នាំ២០១៨ សរុបមាន១៦៤៣គម្រោង នៅលើផ្ទៃដីជាង៥លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មាន់២ពាន់លានដុល្លារអារមេរិក៕