MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ​ ផ្ញើសារគោរពជូនពរសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ Posted Date : 02-01-2019

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ ខ្ញុំបាទ ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមអនុញ្ញាតសម្តែងនូវសេចក្តីអំណរ គោរពជូនពរមហាប្រសើរ ជូនចំពោះសម្តេចវិបុលសេនាភក្តី សូមបានប្រកបដោយកាយពលមាំមួន សុខភាពភាពបរិបូរណ៍ ប្រាជ្ញឈ្លាសវៃ អាយយឺនយូរ ដើម្បីជាគ្រឹះក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភាកាន់តែរីកចម្រើនជំរុញប្រទេសជាតិកាន់តែមានការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្ន​ា សូមគោរព និងថ្លែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្តេចវិបុលសេនាភក្តី ដែលបានខិតខំដឹកនាំស្ថាប័នព្រឹទ្ធសភាយ៉ាងខ្លាំងក្លា​​​ ដែលជាបុព្វហេតុកសាងប្រទេស ក៏ដូចជាប្រជាជនឲ្យមានការរីកចម្រើនសម្បូរសប្បាយចាកផុតពីទុក្ខវេទនា និងការខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីកាត់បន្ថយភាពក្រីក្រចាកផុតពីព្រះរាជាណាចក្រកម្ពុជា។

ក្នុងឋានៈសម្តេចជាប្រធានព្រឹទ្ធសភា ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងបុព្វហេតុបម្រើជាតិមាតិភូមិមិនខ្លាចនឿយហត់ យើងខ្ញុំទាំងអស់គ្នា ពិតជាមិនអាចបំភ្លេចបានឡើយនូវទឹកចិត្តស្នេហាជាតិដ៏មោះមុតរបស់សម្តេច ក្នុងការគ្រប់គ្រងស្ថាប័នព្រឹទ្ធសភាឲ្យភ្លឺថ្លាត្រចះត្រចង់។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិការ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕