MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម កិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ Posted Date : 24-04-2019

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣, លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សាមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូនចំពោះ ឯកឧត្ដម កិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ឈ្នះអស់មារស​ត្រូវ​គ្រប់ទិសទី និងទទួលបាន​ជោគជ័យថ្មីថែម​ទៀត ក្នុងបុព្វ​ហេតុជាតិ មាតុភូមិ ប្រជាជន ប្រកប​ដោយការអភិវឌ្ឍន៍ និងរីកច​ម្រេីនជានិច្ចនិរន្តរ៍ត​រៀង​ទៅ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្ដម កិត្តិនីតិ​កោសលបណ្ឌិត និង​ លោកជំទាវ ព្រមទាំងបុត្រាបុត្រី និង​ចៅៗជាទី​ស្រឡាញ់ ​ប្រកប​ដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ៕