MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រសួង​រៀបចំ​ដែនដី នឹង​សើរើ​គម្រោង​អគារ​«Gold Tower ៤២​ជាន់​»​នៅ​ស​ប្ដា​ហ៍​ក្រោយ​ Posted Date : 09-09-2016

គម្រោង Gold Tower ៤២​ជាន់ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​នរោត្តម​សីហនុ​នេះ ត្រូវបាន​បោះទុន​សាងសង់​នៅ​ឆ្នាំ​២០០៨ តែ​ក្រោយមក​គម្រោង​នេះ​បាន​ផ្អាក​សកម្មភាព​ជាច្រើនលើក​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​នានា  ក្រុមហ៊ុន​បាន​ផ្អាក​ការសាងសង់​ជា​លើកដំបូង​នៅ​ឆ្នាំ​២០០៩ ក្រោយមក​នៅ​ឆ្នាំ​២០១២ ហើយ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៥ បន្ទាប់ពី​បើក​ឲ្យ​ដំណើរ​ការសាងសង់​វិញ​នៅ​ឆ្នាំ​២០១៣ ។ ជា​លទ្ធផល ក្រុមហ៊ុន Yon Woo របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កូរ៉េ​នេះ សម្រេចការ​សាងសង់រ​បស់​ខ្លួន​ត្រឹម​កម្ពស់ ៣២​ជាន់​ប៉ុណ្ណោះ​។ ក្រសួង​រៀបចំ​ដែនដី បាន​កោះអញ្ជើញ​ក្រុមហ៊ុន​ជាច្រើនលើក ដើម្បី​ជំរុញ​ការសាងសង់​បញ្ចប់​គម្រោង​។ 

 លោក ច្រឹ​ក សុខ​នី​ម ប្រធាន​ក្រុមហ៊ុន Mekong Century21 បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ថា  ភាព​នៅ​ទ្រឹង​នៃ​គ្រោង​អគារ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​មួយផ្នែក​ដល់​សោភណភាព​ទីក្រុង ប៉ុន្តែ​គម្រោង​នេះ​មិន​ប៉ះពាល់​ជា​ដុំកំភួន​ដល់​វិស័យ​អចលនទ្រព្យ​នោះទេ​។​«​ខ្ញុំ​គិតថា​វា​ប៉ះពាល់​ខ្លះ​ដល់​សម្រស់​ទីក្រុង តែ​វា​គ្រាន់តែ​ជា​អគារ​មួយ​ក្នុងចំណោម​អគារ​រាប់រយ ហើយ​វា​អត់​ដំណើរការ​សាងសង់​យូរ​មកហើយ ខ្ញុំ​មិន​គិតថា​វា​ប៉ះពាល់​ធំដុំ​ដល់​វិស័យ​អចលនទ្រព្យ​នោះទេ​»​។ បើតាម​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​រូបនេះ ក្រសួង​គួរតែ​អន្តរាគមន៍​ក្នុង​គម្រោង​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​បញ្ចប់​គម្រោង​រប​ស់​ខ្លួន​៕
 

https://thmeythmey.com/