MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
កិច្ចប្រជុំលើកទី១ ផ្នែកឯកជននៃក្រុមការងារទី​១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ”​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន Posted Date : 19-07-2019

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ កិច្ចប្រជុំលើកទី១ ផ្នែកឯកជននៃក្រុមការងារទី​១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ”​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧកញ៉ា លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងវត្តមាន ព្រមទាំងវត្តមាន លោកឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាសមាជិក-សមាជិការបស់ក្រុមការងារនេះ ព្រមទាំងវត្តមានសមាជិក-សមាជិកាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីណែនាំខ្លួនសមាជិក-សមាជិកានៃក្រុមការងារ និងជាពិសេស ស្វែងរករាល់ធាតុចូល និងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងវិស័យនេះ ដើម្បីពិភាក្សា និងរកដំណោះស្រាយរួមគ្នាផ្នែកឯកជនជាមុន។ បន្ទាប់ពីបានធ្វើការពិភាក្សារួច លោកឧកញ៉ាសហប្រធានបានបូកសរុបនៅលទ្ធផល:
១. បញ្ហាភាពយឺតយ៉ាវដោយសារកង្វះមន្រ្តីធ្វើការ 
២.បញ្ហាស្នើសុំច្រកចេញចូលតែមួយ 
៣. បញ្ហាបាត់បង់កន្លែងរំដោះប្រព័ន្ធទឹក និង ប្រព័ន្ធអគ្គីសនី តាមបណ្តាដងផ្លូវជាតិមួយចំនួន 
៤. បញ្ហាការស្នើសុំច្បាប់សាងសង់ 
៥. បញ្ហាការសុំអាជ្ងាប័ណ្ណលក់ និងបញ្ហាផ្សេងៗមួយចំនួនត្រូវបានដោះស្រាយរួចរាល់។

Posted Date : 19-07-2019
Posted Date : 19-07-2019
Posted Date : 19-07-2019
Posted Date : 19-07-2019
Posted Date : 19-07-2019
Posted Date : 19-07-2019