MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សមាគម​វិស័យ​អចលនទ្រព្យ​បាន​ពោល​ថា វិស័យ​អចលនទ្រព្យ​ត្រូវ​ការ​បង្កើត​ច្បាប់​ថ្មី Posted Date : 15-09-2016

ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​ការ​ច្បាប់​សេវាកម្ម​អចលនទ្រព្យ ដើម្បី ជំរុញ​ទំនុក​ចិត្ត​ជា​សាធារណៈ​នៅ​ក្នុង​វិស័យ​នេះ និង​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​អនុវត្ត​សហការ និង​ប្រកួត​ប្រជែង​ជាមួយ​សម​ភាគី​ក្នុង​តំបន់។ នេះ​បើ​តាម​ការ​បង្ហាញ​តាម​ទិន្នន័យ​របាយការណ៍​។

ទោះ​ជា​យ៉ាង​ណា​គណៈកម្មការ​ពិសេស ដែល​មាន​ភារកិច្ច​វាយ​តម្លៃ​តម្រូវ​ការ​កំណែ​ទម្រង់​ច្បាប់ បាន​និយាយ​ថា សំណើ​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ដាក់​ជូន​ដោយ​សមាគម​សេវាកម្ម​អចលនទ្រព្យ ប្រទេស​មីយ៉ាន់ម៉ា (MRESA) ដែល​ជា​ស្ថាប័ន​សាខា​របស់ UMFCCI គួរ​តែ​បាន​ការ​សរសេរ​កែសម្រួល​ឡើង​វិញ​។

ការ​ថ្លែង​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា មន្ត្រី​មក​ពី MRESA និយាយ​ថា ការ​ដាក់​ឲ្យ​អនុម័ត​នៃ​ច្បាប់​ដែល​ធ្វើ​និយ័តកម្ម​ទៅ​លើ​វិស័យ​របស់​ពួក​គេ​អាច​នឹង​កែ​លម្អ​ស្តង់ដារ​នៃ​ជំនាញ​វិជ្ជាជីវៈ ព្រម​ទាំង​ផ្គត់ផ្គង់​ជួយ​ដល់​ឈ្មួញ​កណ្តាល ដែល​កំពុង​មាន​ចំនួន​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត​។

លោក U Khin Maung Than ប្រធាន MRESA បាន​ថ្លែង​ថា​ ៖ «​សេវា​ភ្នាក់ងារ​អចលនទ្រព្យ និង​អតិថិជន ត្រូវ​ការ​ក្រប​ខណ្ឌ គោល​នយោបាយ​ដើម្បី​ជួយ​ធានា​ដល់​ការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​សុចរិត​ភាព​។ ប្រទេស​ហ្វីលីពីន មាន​ច្បាប់​ស្តីពី​សេវាកម្ម​អចលនទ្រព្យ ហើយ​ប្រទេស​សិង្ហ​បុរី ក៏​មាន​ច្បាប់​ស្តីពី​ភ្នាក់ងារ​អចលនទ្រព្យ ដូច្នេះ​ទើប​នាំ​ឲ្យ​ទីភ្នាក់​ងារ ភ្នាក់ងារ និង​ឈ្មួញ​កណ្តាល​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​នោះ ប្រកប​វិជ្ជាជីវៈ ដែល​មាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ ដែល​ទទួល​បាន​ទំនុក​ចិត្ត​ពី​សាធារណជន​»​។

MRESA បាន​ថ្លែង​ថា ច្បាប់​បច្ចុប្បន្ន ដូច​ជា​ច្បាប់​ស្តីពី​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ និង​ច្បាប់​ស្តីពី​ភតិបតី និង​ភតិកៈ ដែល​ធ្វើ​និយ័តកម្ម ទៅ​លើ​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​បែរ​ជា​ខ្វះខាត​ក្នុង​ការ​ការពារ​សិទ្ធិ​ភ្នាក់ងារ​, អ្នក​ទិញ​, អ្នក​លក់​, ព្រម​ទាំង​ការ​ផ្តល់​ជា​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​ទំនាស់​។

យោង​តាម​សំដី​របស់​លោក U Than អនុប្រធាន MRESA បាន​ឲ្យ​ដឹង​ថា ​៖ «វិធី​តែ​មួយ​គត់​ក្នុង​ការ​ដោះស្រាយ​ទំនាស់​គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​កិច្ច​សន្យា​ទិញ​លក់​អចលនវត្ថុ ប៉ុន្តែ​វិធី​នេះ​មិន​គ្រប់​គ្រាន់​នោះ​ទេ​។ វា​ដល់​ពេល​ដែល​យើង​ត្រូវ​មាន​ច្បាប់​មួយ ដែល​ប្រទេស​ដទៃ​ទៀត​មាន​រួច​ទៅ​ហើយ​»​។

សមាគម​វិស័យ​អចលនទ្រព្យ បាន​ថ្លែង​ថា ពួក​គេ​បាន​ដាក់​ជូន​នូវ​សំណើ​ពង្រាង​ច្បាប់​ទៅ​គណៈកម្មការ​នៃ​សភា ដើម្បី​សុំ​ការ​ត្រួត​ពិនិត្យ​សារ​ឡើង​វិញ​។

លោក យូ កូកូ ណែង ជា​អនុ​ប្រធាន​គណៈកម្មការ​កិច្ចការ​នីតិកម្ម និង​ករណី​ពិសេស បាន​ពោល​ថា មាន​ការ​ព្រមព្រៀង​រួច​ទៅ​ហើយ​ថា​នឹង​តម្រូវ​ឲ្យ​មាន​ច្បាប់​ថ្មី​ដើម្បី​គ្រប់គ្រង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​ក៏​តម្រូវ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់ បន្ថែម​ទៀត​ជាមួយ​សមាគម​នៃ​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។

«​ពួក​យើង​បាន​ជួប​ប្រជុំ​ជា​មួយ​នឹង​សមាគម​បី​រួច​ទៅ​ហើយ ដូច​ជា គណៈ​កម្មាធិការ​អភិវឌ្ឍ​ទីក្រុង​យ៉ាំង​ហ្គោន ទីក្រុង​ម៉ានដាឡេ និង​ណេពិដោរ ក្រសួង​សំណង់ ព្រម​ទាំង​អគ្គ​មេធាវី ដើម្បី​ធ្វើ​ការ​ពិភាក្សា​ទាក់ទិន​នឹង​ការ​ព្រាង​ច្បាប់​នេះ»។ ​នេះ​បើ​តាម​សម្តី​របស់​លោក​បាន​ប្រាប់​កាសែត Myanmar Times​។

សេចក្តី​សម្រេច​របស់​គណៈ​កម្មការ បាន​ទទួល​នូវ​ប្រតិកម្ម​វិជ្ជមាន​ពី​សំណាក់​សមាគម​វិស័យ​អចលនទ្រព្យ ដែល​ជា​សាខា UMFCCI ពីរ​ទៀត គឺ​សមាគម​សហគ្រិន​អចលនទ្រព្យ Yangon (YREEA) និង សមាគម​សេវា​អចលនទ្រព្យ Mandalay Real Estate Service Association​។

លោក U Saing Kong Naung ប្រធាន YREEA បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា ការ​ពិគ្រោះ​យោបល់​របស់​គណៈកម្មការ​ទៅ​ថ្ងៃ​អនាគត​នឹង​មាន​ភាព​ទូលំទូលាយ​ដោយ​រួម​បញ្ចូល​សមាគម​ដទៃ​ទៀត​ឲ្យ​បាន​ច្រើន​ជាង​មុន​។

លោក​បន្ត​ថា​ ៖ «​ច្បាប់​មិន​អាច​ត្រូវ​បាន​ព្រាង​ឡើង​ដោយ MRESA តែ​ឯក​ឯង​នោះទេ មាន​សមាគម​បី​ហើយ ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​» ក្នុង​នោះ​មាន​ឈ្មួញ​កណ្តាល ឯកជន និង​អ្នក​ជំនាញ​ក៏​អាច​បញ្ចូល​ទៅ​ក្នុង​ការ​ពិគ្រោះ​យោបល់​ផង​ដែរ​។

«នៅ​ពេល​ដែល​មាន​ការ​យល់​ព្រម​ពី​គ្រប់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ គណៈ​កម្មការ​នឹង​បង្កើត​ឲ្យ​មាន​នូវ​គណៈ​កម្មាធិការ​ច្បាប់​រួម​មួយ ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​ដាក់​ជូន​ទៅ​សភា​សហគមន៍​»។ នេះ​បើ​តាម​សម្តី​របស់​លោក U Ko Ko Naing​។

មេធាវី​របស់ MRESA គឺ​អ្នក​នាង Daw Khin Aye Mu បាន​ពោល​ថា ការ​ដាក់​ជូន​នូវ​ពង្រាង​នៃ​សេចក្តី​ស្នើ​ច្បាប់​របស់​សមាគម​វិស័យ​អចលនទ្រព្យ គឺជា​ការ​ខិត​ខំ​ប្រឹងប្រែង​មួយ​របស់​សមាគម​ឲ្យ​មាន​ភាព​សកម្ម ហើយ​វា​មិន​មែន​ជា​ចេតនា​របស់​ពួក​គេ ក្នុង​ការ​មិន​រួម​បញ្ចូល​នូវ​សមាគម​ដទៃ​ទៀត​នោះ​ទេ​។

អ្នក​នាង​បាន​បន្ថែម​ថា​ ៖ «​ពួក​យើង​កំពុង​ធ្វើ​អ្វី​ដែល​ពួក​យើង​គិត​ថា​ល្អ​បំផុត​សម្រាប់​វិស័យ​នេះ»៕

 

http://www.postkhmer.com/