MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ទូលព្រះបង្គំ លី ហួរ សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Posted Date : 09-04-2021

ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាមង្គលសួស្តី នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទូលព្រះបង្គំជាខ្ញុំអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ទូលថ្វាយចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជានុរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា។