MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុត្រូវបាន ចុះកិច្ចព្រមព្រៀងសាងសង់ Posted Date : 17-10-2016

ភ្នំពេញ៖  លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៃគម្រោងចំនួន៤ ជាមួយភាគីចិនដែលគ្រោងនឹង ចាប់ផ្តើមសាងសង់នាឆ្នាំ២០១៧រួមមាន គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្ពាន​ឆ្លងទន្លេមេគង្គក្រូចឆ្មារ-ស្ទឹងត្រង់ និងផ្លូវជាតិលេខ១១ ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ក្រសួង សាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា "១. គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ។ 

គម្រោងនេះជាប្រភេទគម្រោង ដែលសាងសង់ដំណើរការនិង គ្រប់គ្រងដោយក្រុមហ៊ុនឯកជន មុននឹងផ្ទេរជូនរាជរដ្ឋាភិបាល (BOT),២. គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ ១១ អ្នកលឿង-ថ្នល់ទទឹង ជាមួយក្រុមហ៊ុនគ្រប់គ្រងការ សាងសង់ ក្វាងចូវវ៉ានអាន។ ផ្លូវនេះមានប្រវែង៩៦,៤៨១ គីឡូម៉ែត្រ និងទទឹងតួថ្នល់ ១១ ម៉ែត្រ ដែលចំណាយថរិការសរុបប្រមាណ ៩៨ លានដុល្លារសហរដ្ឋអាមេរិក,
៣. គម្រោងសាងសង់ស្ពាន​ ឆ្លងទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់ ជាមួយក្រុមហ៊ុនសំណង់សៀងហៃ។ ស្ពាននេះមានប្រវែង ១.១៣១ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ដែលចំណាយថរិការ សរុបជិត ៥៧ លានដុល្លារសហរដ្ឋអាមេរិក,និងទី៤.គម្រោង ត្រួតពិនិត្យបច្ចេកទេស សម្រាប់គម្រោងសាងសង់ស្ពាន ឆ្លងទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់ ជាមួយក្រុមហ៊ុនគ្រប់គ្រង ការសាងសង់ ក្វាងចូវវ៉ានអាន" ។

នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានសង្ឃឹមយ៉ាងមុតមាំថា គម្រោងហេដ្ឋារចនាសម្ព័នទាំង៤ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាឲ្យកាន់តែរីកចម្រើន ក៏ដូចជាជួយ សម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋផងដែរ។

http://dap-news.com/kh