MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
អ្នកឧកញ៉ា ហុង ពីវ ដ៏មានប្រជាប្រិយភាពត្រូវបានតែងតាំងជា ប្រធានកិត្តិយសអចិន្រ្តៃយ៍របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃនេះ Posted Date : 22-10-2016

(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ ដែលមហាជនទទួលស្គាល់ថា ជាឧកញ៉ាចិត្តធម៌ ត្រូវបានបោះឆ្នោតតែងតាំងជា ប្រធានកិត្តិយសអចិន្រ្តៃយ៍ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដោយសម្លេងគាំទ្រជាឯកច្ឆន្ទពីគណៈគ្រប់គ្រង របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។

ការប្រកាសតែងតាំងនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈគ្រប់គ្រងរៀបចំដោយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតីភាព លោកឧកញ៉ា លី ហួរ ជាប្រធានសមាគម ព្រមទាំងអនុប្រធាន និងក្រុមអគ្គលេខាធិការដ្ឋាន របស់សមាគម រួមនឹងសមាជិកសមាជិកាជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ហុង ពីវ ជាសមាជិកស្ថាបនិក ដែលបានជួយកសាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឲ្យកាន់តែមានកិត្យានុភាពឡើង ដោយអ្នកឧកញ៉ា បានចូលរួមជួយសមាគមយ៉ាងភុលផុស ទាំងថវិកា និងកម្លាំងកាយផងដែរ។ អ្នកឧកញ៉ា ហុង ពីវ ទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយពេលដែលលោក បានចេញមុខចេញមាត់ ក្នុងការងារសង្គម ជាពិសេសការជួយដល់ជនក្រីក្រលំបាក និងគ្មានទីពឹង៕

http://m.freshnewsasia.com

Posted Date : 22-10-2016
Posted Date : 22-10-2016
Posted Date : 22-10-2016