MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ដំណើរការ​សាងសង់​អាគារ​លើ​ដី​របស់​រ៉ូយ៉ាល់​គ្រុប​កំពុង​បោះពួយ​ទៅ​មុខ​យ៉ាង​លឿន Posted Date : 04-11-2016

មិន​យូរ​ប៉ុន្មាន​ក្រោយពី​ហ៊ុម​ព័ទ្ធរបង​ដីឡូត៍​ធំ​ មួយកន្លែង​ខាង​ក្រោយ ​អាគារ​រ៉ូ​ស​ខុន​ដូ នៅ​បណ្តោយ​ផ្លូវ​សុធារស​នោះ គ្រោង​ឆ្អឹង​អាគារ​មួយ​ដែល​ទើប​នឹង​ចាប់​ផ្តើម​សាង​សង់​កាលពី​មួយខែ​មុន​នោះបាន​លេច​ចេញ​ជា​រូបរាង​ហើយ​។

កម្មករ​សំណង់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រាប់​ប៉ុស្តិ៍​អចលន​ទ្រព្យ​ កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ ៖ «​ខ្ញុំ​អត់​ដឹង​ថា គេ​សង់​អ្វី​ដែរ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ជា​ខុន​ដូ​»​។ គាត់​បន្ថែម​ទៀត​ថា​ ៖ «​អគារ​ហ្នឹង អាច​មាន​កម្ពស់​ខ្ពស់​ជាង​នេះ ប៉ុន្តែ​បើ​តាម​ការ​ណែនាំ​ពី​ថ្នាក់​លើ យើង​សង់​តែ​ត្រឹម​កម្ពស់​នេះ​សិន​»​។

​ការ​បោស​សម្អាត​និង​ចាក់ដី​បាន​ចាប់​ផ្តើម​កាល​​ពី​ដើម​ខែ​មីនា ក្រោយ​ពី​ហ៊ុម​ព័ទ្ធរបង​ស័ង្កសី ដើម្បី​ បិទបាំង​ដំណើរ​ការ​សាងសង់​ពី​សំណាក់​សាធារណជន​។ ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក អគារ​នេះ​ត្រូវ​បាន​បុកគ្រឹះ ហើយ​បាន​សាងសង់​​ចេញ​ជា​រូបរាង​យ៉ាង​ឆាប់​រហ័ស​​ដោយ​មាន​កម្ពស់​ដល់​ទៅ៦​ជាន់ ក្នុង​រយៈពេល​ត្រឹម​តែ​១​ខែ​។

​បើ​យោងតាម​របាយការណ៍​មុន​ដែលថា ដី​នេះ​ជា​ដី​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​នោះ​ក្រុមហ៊ុន​នេះ​មិន​ទាន់​បញ្ជាក់​ច្បាស់​ថា ជា​ដី​របស់​ពួកគេ​ឬ​យ៉ាង​ណា​នោះ​ទេ​?

«​ខ្ញុំ​គិតថា កម្មករ​ផ្សេងៗ​ទៀត​ក៏​អត់​ដឹងថា​ គេ​កំពុង​ធ្វើ​អី្វ​ដែរ ព្រោះ​យើង​នៅទីនេះ​ដឹង​តែ​ពី​ធ្វើ​ការ​តាមតែ​គេ​ប្រាប់​មក ហើយ​ពិបាក​ស្តាប់​គ្នា​ជាមួយ​ជនជាតិ​ចិន​ទៀត​ផង​(​កម្មករ និង​អ្នក​គ្រប់គ្រង)» កម្មករ​ដដែល​បាន​និយាយ ​បន្ថែម​ថា ពួកគេ​យល់​ពី​ការងារ​ត្រូវ​ធ្វើ​តាម​រយៈ​កាយវិកា​។

​ប៉ុន្តែ​អ្នក​បកប្រែ​នៅ​ក្នុង​ការដ្ឋាន​សម្រាប់​ជនជាតិ​ចិន និង​ខ្មែរ​បាន​ថ្លែង ថា​ ៖ «​អាគារ​នេះ​មិន​មែន​ជា​ខុន​ដូ​ ទេ​។ គេ​ធ្វើជា​ផ្សារ​ដែល​ជាន់​នីមួយៗ​លក់​ផលិតផល​ខុសៗ​គ្នា»​។

​អ្នក​បកប្រែ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​ថ្លែង​ថា អគារ​នេះ​អាច​នឹង​សង់​ចប់​រួចរាល់​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៧​។

​នៅពេល​សួរថា តើ​គេ​នឹង​ធ្វើ​តែ​អគារ​នេះ​តែមួយ​ឬ​យ៉ាងណា​នោះ​? អ្នកបកប្រែ​រូបនេះ​ថ្លែង​បន្ត​ថា៖ «​គេ​នឹងធ្វើ​អាគារ​អាផាត​ម៉ិន​មួយ​ទៀត​ខាង​ក្រោយ​អាគារ​នេះ ហើយ​នឹង​ចាប់​ផ្តើម​បើក​ឲ្យ​មាន​ការ​កក់​នៅ​ចុង​ឆ្នាំ​នេះ​»​។

លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា​ ៖ «ខ្ញុំ​អត់​ដឹង​អំពី​អគារ​នេះ​ទេ តែ​អាច​ទៅ​សួរ​ខាង​សំណង់​បាន​។ គេ​​អាច​នឹង​ដឹង​ពី​រឿងនេះ​»​។

​លោក គឹម ហ៊ាង ប្រធាន​សមាគម និង​ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា បាន​ថ្លែង​ថា លោក​​​ពុំបាន​ដឹងថា​នរណា​ជា​ម្ចាស់​កម្ម​សិទ្ធិ​គម្រោង​នេះនោះ​ទេ ហើយក៏​ពុំបាន​ដឹង​អំពី​ព័ត៌មាន​លម្អិត​របស់​គម្រោង​នេះ​ដែរ​៕

http://www.postkhmer.com