MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
រាជរដ្ឋាភិបាល ប្រាប់អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ បញ្ឈប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនបានបង់ពន្ធប្រថាប់ត្រា Posted Date : 01-02-2017

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីការពង្រឹងការគ្រប់គ្រងប្រមូលពន្ធប្រដាប់ត្រានៅរាជធានីភ្នំពេញ និងបណ្តាខេត្តទាំង២៤ ដែលទើបនឹងដាក់ចូលក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នៅខែមករា ឆ្នាំ២០១៧នេះ បានប្រាប់ទៅដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវបញ្ឈប់ការផ្ទេរសិទ្ធិកាន់កាប់អាចលនទ្រព្យទាំងអស់ ដែលមិនបានបង់ពន្ធប្រថាប់ត្រា។

តាមរយៈសេចក្តីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ក៏បានណែនាំផងដែរថា អចលនទ្រព្យដែលពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធ) ដែលបានផ្ទេរសិទ្ធិកាន់កាប់នៅថ្នាក់ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ដែលមានសាវតាផ្ទេរបន្តដៃគ្នាច្រើនដងមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ អនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយ ដោយអនុ គ្រោះឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦រយលានរៀល ប្រហែលប្រមាណ ១៥ម៉ឺនដុល្លារ សម្រាប់តែអចលនទ្រព្យដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដីប៉ុណ្ណោះ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្តល់អនុគ្រោះឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦រយលានរៀលនេះ គឺមានសុពលភាពអនុវត្តសម្រាប់តែអចលនទ្រព្យ ដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដីត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ដោយឡែកអចល នទ្រព្យ ដែលពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ដែលបានផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាជាច្រើនដងមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រូវបង់ពន្ធប្រថាប់ត្រាមួយដងលើកចុងក្រោយ (ដោយមិនអនុញ្ញាតឲ្យដកនូវមូលដ្ឋានគិតពន្ធ ៦រយលានរៀល ដូចអចលនទ្រព្យ ដែលបានស្នើចុះបញ្ជីនោះឡើយ)។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការកំណត់ថ្មីលើការប្រមូលពន្ធប្រថាប់ត្រាអចលនទ្រព្យនេះ ដើម្បីពង្រឹងការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អស់សក្តានុពល និងផ្តល់សេវាបង់ពន្ធនេះ ឲ្យកាន់តែមានភាពងាយស្រួល ព្រមទាំងជំរុញលើកទឹកចិត្តដល់ការចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី៕

 

http://m.freshnewsasia.com/index.php/en/localnews/45194-2017-01-23-04-19-33.html