MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រុមប្រឹក្សាភិបាល សមាគមអ្នកអភិវឌ្ឈន៍លំនៅឋានកម្ពុជា
ក្រុមប្រឹក្សាភិបាល គីជាទិសដៅដ៏សំខាន់ របស់ សមាគមអ្នកអភិវឌ្ឈន៍ឋានកម្ពុជា ព្រមទាំងគ្រប់ផ្នែកនៃការសម្រេចចិត្តក្នុង ការដាក់បញ្ចូលរាល់ការផ្តល់អនុសាសន៏ និងការកែលំអរ។ ក្រុមប្រឹក្សាភិបាល ត្រូវបានជ្រើសឡើងដោយសមាជិកទាំងអស់។
អ្នកឧកញ៉ា ហុង​ ពីវ​
ប្រធានកិត្តយស
អ្នកឧកញ៉ា ហុង​ ពីវ​ អគ្គនាយក គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ ពិភពថ្មី និងបុរី​​ ពិភពថ្មី។ លោក​មាន​ស្រុក​កំណើត​​​នៅ​រាជធានីភ្នំពេញ​។ បុរី​​ ពិភពថ្មី ​គឺ​ជា​ក្រុម​ហ៊ុន​វិ​និ​យោគ​ក្នុង​ស្រុក​ដែល​ផ្គត់​ផ្គង់លំនៅឋាន​​ ដល់​អតិ​ថិ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ​សំ​ណង់​អគារ​លំ​នៅឋាន​​ជា​លក្ខណៈ​បុរី ដែលមានជាច្រើនទីតាំងនៅជុំវិញរាជធានីភ្នំពេញ។
លោកអ្នកឧកញ៉ា លី ហួរ​
ប្រធានសមាគម
លោកអ្នកឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន​​ លី ហួរ​ គ្រុប​ និងជាអនុ​​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។ លោកឧកញ៉ា​ មាន​​ស្រុក​កំណើត​នៅ​ខេត្តកំពង់​ចាម​។ នៅ​ឆ្នាំ ១៩៨៦ ​លោក បាន​សម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​ ប្ដូរ​ប្រាក់​ ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ លើ​សពី​នេះ​ទៅ​ទៀត​ លោកឧកញ៉ា បានពង្រីកអាជីវកម្មរបស់ខ្លួន​តាម​រយៈ​ក្រុមហ៊ុន លី​ ហួរ គ្រុប​ ដែល​​បាន​វិនិយោគ​ក្នុង ​វិស័យ​​ផ្សេងៗ​គ្នា ដូចជា អចលនទ្រព្យ និង​សំណង់, ហិរញ្ញវត្ថុ និង​កសិ​ឧស្សាហកម្មផងដែរ​​។ លោកបានរួមចំណែកវិភាគទានយ៉ាងច្រើន សម្រាប់ជួយ​ដល់​វិស័យ​សេដ្ឋកិច្ចនៅក្នុងប្រទេស និងលើកកម្ពស់ វិស័យបណ្ដុះ​បណ្ដាល​ធនធានមនុស្សឲ្យ​ប្រសើរឡើង ដែលធ្វើឲ្យលោកបានទទួលលិខិតសរសើរ ពានរង្វាន់ និងមេដាយជាច្រើន។
អ្នកឧកញ៉ា ថៃ ជាហួត
អនុប្រធាន
អ្នកឧកញ៉ា ថៃ ជាហួត អគ្គនាយក ក្រុមហ៊ុន បុរី​ ប៉េង ​ហួតគ្រប់ ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៥​ ក្នុង​គោល​ដៅ​​​ពង្រីក​​សក្ដានុពល​ទី​ផ្សារ​ ​ប្រកប​ដោយ​ការ​ទទូល​ខុសត្រូវខ្ពស់ ​សម្រាប់​ជា​ទំនុក​ចិត្ត​​ដល់​អតិ​ថិ​ជន​ក្នុង​ការ​​ស្វែង​រក​លំនៅ​ឋាន​​សាកសមនឹង​​កម្រិត​ជី​វិភាព​របស់​ខ្លួន​។ ​​ភាព​រីកច្រើន​នេះ​ហើយ​ធ្វើ​ឲ្យ​បុរី​ ប៉េង​ ហួត ​​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៥ ក្នុង​ការ​អភិវឌ្ឍន៍​​វិស័យ​អចលនទ្រព្យ និង​សំណង់​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា លាង ម៉េង
អនុប្រធាន​
អ្នកឧកញ៉ា លាង ម៉េង ​ជា​ប្រធាន​អគ្គនាយក​​ ក្រុមហ៊ុន ជីប​ ម៉ុង ​គ្រុប ដែ​លជា​​ក្រុមហ៊ុន​​វិនិយោគ​ក្នុង​ស្រុក​​ ត្រូវ​បាន​បង្កើត​តាំងពី​​ឆ្នាំ​ ១៩៨២។ បច្ចុប្បន្ន ក្រុមហ៊ុន​ ជីប ម៉ុង គ្រុប ជា​ក្រុមហ៊ុន​ឈាន​មុខគេ ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ក្នុង​ការ​នាំ​ចូល​ និង​ចែក​ចាយ​នូវ​សម្ភារៈ​សំណង់ និង​សម្ភារៈ​បន្ទប់​ទឹក​គ្រប់​ប្រភេទ។ លើសពី​នេះ​ទៀត ក្រុមហ៊ុន ជីប ម៉ុង​ លែន ដែលជា​ម្ចាស់​គម្រោង​ The Park Land Sen Sok ក៏​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ជីប ម៉ុង​ គ្រុប​ផងដែរ។
អ្នកឧកញ៉ា តេង ហឿង
អនុប្រធាន​
​អ្នកឧកញ៉ា តេង ហឿង មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត។ លោកឧកញ៉ា ជាអ្នកគ្រប់គ្រង​ទូទៅរបស់ ក្រុមហ៊ុនដឹកជញ្ជូន​ តេ​ង​ ឡាយ គ្រុប។ នៅឆ្នាំ​២០១៥ លោកឧកញ៉ា ​​បាន​ក្លាយ​ជា​អនុប្រធាន​គម្រោង របស់​បុរី​ អរគីដេវីឡា ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់​អចលនទ្រព្យ​​ដ៏ធំ​ ដែល​កំពុង​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ក្នុង​រាជធានីភ្នំពេញ។
អ្នកឧកញ៉ា លី សេងឃាង
អនុប្រធាន​
​អ្នកឧកញ៉ា លី សេងឃាង ជាអគ្គនាយកក្រុមហ៊ុន BS Land and Home ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់​​ផ្ទះ​ល្វែង វិឡា និង​ខុនដូ បើគិត​មក​សព្វថ្ងៃ​ ក្រុមហ៊ុន BS Land and Home បាន វិនិយោគ​លើគម្រោង៣​គឺ គម្រោង ចតុ​មុខ​ ស៊ី​ធី​វីយូ ខុនដូ, គម្រោង ចតុ​មុខ​ ស៊ី​ធីទី១ និង គម្រោង ចតុ​មុខ​ ស៊ី​ធីទី២ ក្នុង​តំបន់​ស្វាយជ្រុំ ខេត្តកណ្តាល។
ឧកញ៉ា លាង សាំង
អនុប្រធាន​
​ឧកញ៉ា លាង សាំង ជានាយកក្រុមហ៊ុ​ន ហាយ ធិច និងជាអគ្គនាយក បុរី ហាយធិច។ ក្រុមហ៊ុន​ បុរី​ ហាយធិច បាន​វិនិយោគ​សំណង់​លំនៅឋាន​ជា វិឡា​ប្រណិត​ និង​ក្លឹប​ហាត់​ប្រាណ​ជា​ដើម។ បើ​គិត​មក​ដល់​សព្វថ្ងៃ​ ក្រុមហ៊ុន ហាយធិច មានគម្រោង​​បុរី ហាយ ធិច, បុរី ហាយ ធិច ២, បុរី ហាយ​ ធិច​ លុច្សសារី , ​​អាគារ​ពណ៌​ស៦ជាន់ ​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួនទៀត។
អ្នកឧកញ៉ា សៀ ឫទ្ធី
អនុប្រធានសមាគម
​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អកស៍ឡី-វើលប្រ៊ីដ(ខេមបូឌា) ខូអិលធីឌី។ លោកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ លោកឧកញ៉ា គឺជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលទ្រព្យជោគជ័យមួយរូបនៅកម្ពុជា។ បច្ចុប្បន្ន លោកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា គឺ វើលប្រ៊ីដ គ្រុប ដែលជាម្ចាស់គម្រោងខុនដូខ្នាតអន្តរជាតិ The Peak & The Bridge។
អ្នកឧកញ៉ា ប៊ុន ហៃ
អនុប្រធានសមាគម
​អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមហ៊ុន បុរី ភ្នំពេញថ្មី និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រុមហ៊ុន បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនវិនិយោគសំណង់លំនៅឋាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញផងដែរ។
អគ្គលេខាធិការដ្ឋាន
ឯកឧត្តម ហ៊ុន ម៉ានី
ទីប្រឹក្សាជាន់ខ្ពស់
ឯកឧត្តម ហ៊ុន ម៉ានី មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់ថ្នាក់​​​​​ អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្ដរជាតិ និងផ្នែកការសិក្សាសន្ដិសុខជាយុទ្ធសាស្ដ្រ។ សព្វថ្ងៃ​​​​​​​​​ លោកគឺជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហភាពសហព័ន្ធ​​​​​​​យុវជនកម្ពុជា។
ឯកឧត្តម សាយ សំអាល់
ទីប្រឹក្សាជាន់ខ្ពស់
ឯកឧត្តម សាយ សំអាល់ កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០ ។ លោកបានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវទ្យាសាស្រ្តា ក្នុងឆ្នាំ២០០២ និងសញ្ញាបត្រ បណ្ឌិតវិទ្យាសាស្រ្ត នៅឆ្នាំ២០០៩ ពីសាលាវិទ្យាសាស្រ្តជីវសាស្រ្ត នៃសាកលវិទ្យាល័យ MONASH ប្រទេសអូស្រ្តាលី សព្វថ្ងៃលោកកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
លោកជំទាវឧកញ៉ា ចាន់ សុទ្ធា
ទីប្រឹក្សាបចេ្ចកទេស
លោកជំទាវឧកញ៉ា ចាន់ សុទ្ធា មានស្រុកកំណើតនៅខេត្ត តាកែវ។ សព្វថ្ងៃ លោកជំទាវ គឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សេនជូរីហ្រ្គុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
បណ្ឌិត តាន់ មុនីវណ្ណ
ទីប្រឹក្សាបចេ្ចកទេស
​លោក តាន់​ មុនីវណ្ណ មានស្រុកកំណើតនៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកបានបញ្ចប់ថ្នាក់ បណ្ឌិតច្បាប់ និង បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និង រដ្ឋបាល។ សព្វថ្ងៃ លោកគឺជា អនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជា​សមាជិកនៃសភាពាណិជកម្មកម្ពុជា។
លោក ហ៊ុយ វណ្ណា
អគ្គលេខា​ធិការ
​លោក ហ៊ុយ វណ្ណា មានស្រុកកំណើត នៅខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ឆ្នាំ២០០៥ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ មុននឹងចូលបម្រើការងារនៅសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោកបានបម្រើការងារនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ តួនាទីប្រធានសវនករផ្ទៃក្នុង បន្ទាប់មកបម្រើការងារនៅក្រុមហ៊ុន លី ហួរ គ្រុប តួនាទីជាប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងរដ្ឋបាលបុរី វិមានភ្នំពេញ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី តួនាទីជានាយករងនាយកដ្ឋានគាំទ្រអាជីវកម្ម ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ។
លោក​ អ៊ូច ពិសាល
ជំនួយការប្រធានសមាគម
​លោក អ៊ូច ពិសាល ជាអគ្គនាយក ក្រុមហ៊ុនសេវេនខនស្រ្ដាក់សិន។ លោក មានស្រុកកំណើតនៅខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ ក្នុងឆ្នាំ២០០៦ នៅសកលវិទ្យាល័យជាតិ​គ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ក្នុងឆ្នាំ២០១០ នៅសកលវិទ្យាល័យបញ្ញាសាស្រ្ដ។ លើសពីនេះទៅទៀត លោកក៏ធ្លាប់មានបទពិសោធន៍បម្រើការងារនៅក្រុមហ៊ុនប្រេងឥន្ធនៈ Caltex ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ក្នុងតួនាទីជាអ្នកប្រឹក្សាពាណិជ្ជកម្មផ្នែកលក់រាយ បន្ទាប់មកក្នុងចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ លោកបានបម្រើការងារក្នុងក្រុមហ៊ុន Ly Hour Group ក្នុងតួនាទីជាប្រធាន គំរោង បុរីវិមានភ្នំពេញ។
លោក ប៉ិ វណ្ណៈ
ទីប្រឹក្សាផ្នែក​ច្បាប់
​លោក ប៉ិ វណ្ណៈ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់។ ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន លោកបានបម្រើការងានៅអង្គការ​ក្រៅ​រដ្ឋាភិបាល រយៈពេលជាង៨ឆ្នាំ បន្ទាប់មកលោកគឺជា មេធាវីឯកជនជាង​៩ឆ្នាំ។