MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សមិទ្ធិផលវិស័យសំណង់បួនខែ ឆ្នាំ២០១៧ Posted Date : 09-06-2017

ក្នុង​រយៈ​ពេល ០៤ខែ ដើម​ឆ្នាំ​២០១៧ នេះ ទាំង​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់ រាជធានី-ខេតត្ត បាន​ផ្ដល់​លិខិត​អនុញ្ញាត​សាងសង់​ចំនួន  ១០២០ គម្រោង មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន ៥.៦០៥.០០៧ ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន ៤.០២២.៦៥៨.០៤៣ ដុល្លារ​សហរដ្ឋ​អាមេរិក បើ​ប្រៀប​ធៀប​ទុន​វិនិយោគ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នឹង​ឆ្នាំ ២០១៦ ចំនួន ៧១២ គម្រោង មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន ៥.៩៣១.៤៨៩ ម៉ែត្រការ៉េ  មាន​តម្លៃ​ប៉ាន់​ស្មាន ២.៨០៥.៧៨០.២១៧ ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​មាន​ការ​កើន​ឡើង​ប្រមាណ ៤៣.៣៧%។ 
ទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗ
គិត​​ចាប់​តាំង​ពីឆ្នាំ ២០០៣ ដល់ ០៤ខែ ឆ្នាំ​២០១៧ មាន​ទី​ក្រុង​រណប​បុរី​លំនៅឋាន និង​លំនៅ​ឋាន​មាន​លក្ខណៈ​បុរី​សរុប​ចំនួន (១៣៨/២០១៦) និង ១៤៧ទីតាំង។ 
គិត​ចាប់​តាំ​ងពី​ឆ្នាំ​២០០៥ ដល់ ០៤​ខែ ឆ្នាំ​២០១៧ នៅ​មាន​អគារ​ខ្ពស់​ចាប់​ពី​ ០៥ ជាន់ ឡើង​ទៅ​មាន​ចំនួន​សរុប (៨៧៦/២០១៦) និង ៩០១អគារ។
គិត​ចាប់​ពី​ឆ្នាំ ២០០០ ដល់ ០៤ខែ ឆ្នាំ២០១៧ ការ​បោះ​ទុន​វិនិយោគរ​បស់​វិស័យ​ឯកជន​មក​ពី​បរទេស​មាន​ចំនួន ១៨​ប្រទេស មាន​ចំនួន ៣០៤​គម្រោង មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប ១៣.២៣៨.១៧០ម៉ែត្រ​ការ៉េ មាន​តម្លៃ​ប៉ាន​ស្មាន​ទុន​វិនិ​យោគ​សាងសង់ ៤.៥៣៩.៦០០.៩៦១ ដុល្លារ​សហរដ្ឋ​អាមេរិក។

អំពី​​ការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ប្រកប​អាជីវកម្មសិក្សា​គម្រោងប្លង់ និងសាងសង់
គិត​មក​ទល់​រយៈ​ពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួង​បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់ នៅ​មាន​សុពលភាព​ចំនួន ១០១១​ក្រុមហ៊ុន ក្នុងនោះ៖ (១)-​ក្រុម​ហ៊ុន​សិក្សា​គម្រោង​ប្លង់​មាន​ចំនួន ៤១ក្រុមហ៊ុន និង (២)- ក្រុមហ៊ុន​សាងសង់ មាន​ចំនួន ៩៧០ក្រុមហ៊ុន។
រូបវន្ត​បុគ្គល​សិក្សា​គម្រោង​បុ្លង់​នៅ​មាន​សុពល​ភាព​ចំនួន ១១៥រូប ក្នុង​នោះ​ស្ថាបត្យករ ៨០រូប វិស្វករ​ចំនួន ៣៥រូប។ 
បាន​ចុះ​បញ្ជី​ស្ថាបត្យករ​ក្នុង​គណៈ​ស្ថាបត្យករ​កម្ពុជា ចំនួន ៥៨៨រូប ក្នុង​នោះ​ស្ថាបត្យករ​បរទេស ០៨រូប ជនជាតិ​ជប៉ុន​ចំនួន ០២រូប នៅ​ទូទាំង​ប្រទេស​មាន​ស្ថាបត្យករ​សរុប​ប្រមាណ​ចំនួន ២៥០០នាក់៕

http://www.mlmupc.gov.kh/?page=detail&ctype=article&id=776&lg=kh