MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញពីតារាងតម្លៃ និងរយៈពេលក្នុងការផ្តល់សេវានានា Posted Date : 12-09-2017

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនូវតម្លៃ និងរយៈពេលទៅលើការផ្តល់សេវាមួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប និងចៀសវាងការការភាន់ច្រឡំ។

សេវាតម្លៃដែលក្រសួងបានកំណត់រួមមាន៖ សេវាសំណង់, សេវាផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ, ការផ្តល់គោលការសាងសង់ និងអភិវឌ្ឍន៍ដី, ការចុះត្រួតពិនិត្យ និងបញ្ជាក់សុវត្ថិភាពសំណង់រោងចក្រផ្នែកវាយយន្នភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង, ការផ្តល់លិខិតបញ្ជាក់ពីការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យសំណង់ (សម្រាប់ដំណើមានលក្ខណៈជាឯជន), សេវាថតចម្លងឯកសារប្លង់ និងផែនទី, សេវាពិគ្រោះយោបល់លើផ្នែកច្បាប់ និងបច្ចេកទេស និង សេវាសុរិយាដី និងភូមិសាស្ត្រ។

 

http://m.freshnewsasia.com/index.php/en/localnews/63670-2017-08-24-10-45-35.html