MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសថ្មីស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងប្រទេស Posted Date : 12-09-2017

ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសច្បាប់ស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានានៅក្នុងប្រទេសកម្ពុជាទូទាំងគ្រប់ខេត្តក្រុង។ ដូច្នេះចាប់ពីឆ្នាំនេះទៅរាល់ក្រុមហ៊ុនអចលនទ្រព្យ ទាំងអស់ពិតជាមានភាពងាយស្រួល ក្នុងការប្រតិបត្តិការងារ ក្នុងការទទួលបានកម្រៃជើងសាវិជ្ជាជីវៈពីអតិថិជន។ ហើយចំពោះអតិថិជនប្រាកដជាមានភាពងាយស្រួលផងដែរក្នុងការចំណាយលើសេវាកម្មដ៏ជាក់លាក់មួយដែលមានការកំណត់ត្រឹមត្រូវពីក្រសួងដូចខាងក្រោមនេះ។

ដោយយោងតាមឧបសម្ព័ន្ធនៃការប្រកាសលេខ ៧៦១.សហវ.ប្រក ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ រូបមន្តនៃការគណនា និងមូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការបំពេញសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដែលត្រូវទិញលក់ត្រូវបានកំណត់ដូចជា៖

សម្រាប់ក្រុមហ៊ុនវាយតម្លៃ

តម្លៃអចលនទ្រព្យដូចជាដីធ្លីនិងផ្ទះសម្បែងដែលទិញ ឬលក់ មានតម្លៃស្មើនឹង៖

- ១០០,០០០ ដុល្លា ឬក្រោមនេះ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,១៧០ % ឬ អប្បបរិមាស្មើនឹង ១៧០ ដុល្លា។

- ១,០០០,០០១ - ៥,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,០៥0%

- ៥,០០០,០០១ - ១០,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,០៣០%

- លើសពី ១០,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,០២៥% ។

សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ

១. ការទិញ និងលក់ អចលនវត្ថុ ដូចជាដីធ្លីនិងផ្ទះសម្បែង

ចំពោះការទិញ និងលក់ទាំងអស់ត្រូវបានកំណត់ថ្លៃសេវាវិជ្ជាជីវៈ អប្បបរិមា ៣% ក្នុងរយៈពេលដែលមិនកំណត់។

២. ការជួលអចលនវត្ថុ

- ការជួលអចលនវត្ថុ ដែលមានរយៈពេលក្រោម ១ ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈអាចកំណត់ទៅបានតាមកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាងគឺអ្នកជួល និងម្ចាស់អចលនវត្ថុ។

- ការជួលអចលនវត្ថុ រយៈពេល ១ ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ ១ ខែ។

- ការជួលអចលនទ្រព្យលើសពី ១ ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ ១ ខែ បូករួមនឹងចំនួន ២៥% បន្ថែម ទៅតាមសមាមាត្រនៃការជួលតាមឆ្នាំនីមួយៗ។

វែបសាយ Khmer Home សូមធ្វើការគាំទ្រ និងអបអរសាទរយ៉ាងក្រៃលែងចំពោះចំណាត់ការនៃការបង្កើតច្បាប់និងការប្រកាសមួយនេះដែលចេញពីក្រសួងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នូវសេចក្តីប្រកាសច្បាប់ ស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានា។ សេចក្តីប្រកាសមួយនេះពិតជាមានប្រយោជន៍ និងមានងាយស្រួលយ៉ាងខ្លាំងសម្រាប់រាល់ក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនអចលនទ្រព្យនានា និងអតិថិជនផងដែរដែលយើងអាចកំណត់តម្លៃមួយដែលជាក់លាក់ និងមានតម្លាភាព៕

ដោយ៖ ​Khmer Home

https://www.khmerhome.com/article/66679