MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។

សមាគមអ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា
Housing Development Association of Cambodia

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា   បានចូលរួមសហការជាមួយរដ្ឋាភិបាល​​យ៉ាងជិតស្និតក្នុងការអភិវឌ្ឍន៍សង្គមជាតិយ៉ាងសកម្មផងដែរ ក្នុងការកសាង និងលើកស្ទួយហេដ្ឋារចនាសម្ព័ន្ធសង្គម សោភ័ណភាព គុណភាព ស្ថិរភាពបរិស្ថាន សន្ដិសុខ   និងភាពសុខុដុមនៃបរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅក្នុងរាជធានីភ្នំពេញ    និងក្រៅរាជធានីភ្នំពេញ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ក្រៅពីនេះយើងខ្ញុំបានចូលអភិវឌ្ឍន៍ប្រែក្លាយតំបន់ដាច់ស្រយាលមិនសូវមានប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំងឲ្យប្រែក្លាយមុខមាត់ថ្មី ជាតំបន់មានសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម     និងឧស្សាហកម្មយ៉ាងមមាញឹកផងដែរ។ ជាងនេះទៅទៀតយើងខ្ញុំក៏បានចូលរួមវិភាគទានផងដែរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដូចជាបាន បង្កើត និងផ្ដល់ការងារជាច្រើនដល់បងប្អូនកម្មករនិយោជិតខ្មែរយើង ការផ្ដល់ឲ្យមានកំណើនការនាំចូលផលិត និងផ្គត់ផ្គង់ សម្ភារៈសំណង់នានា  និងជាពិសេសការផ្ដល់នូវលំនៅឋានប្រកប​ដោយស្ដង់ដារសមស្របទៅតាមលទ្ធភាព     និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

សកម្មភាព​

     animated-arrow-image-0206   សកម្មភាព​ក្នុង​ការចែក​ជំនួយសប្បុសធម៌របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅខេត្តក្រចេះ

  ​   animated-arrow-image-0206   លោកឧកញ៉ា លី ហួរ ជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ, សិស្សានុសិស្សជិត២ពាន់នាក់ នៅខេត្តកំពង់ចាម

 

OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel