MESSAGE FROM PRESIDENT

តាងនាមខ្ញុំជា ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយ និងមានកិត្តិយសក្នុងការផ្ដួចផ្ដើមបង្កើត សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នេះឡើង ដោយមានការចូលរួមគាំទ្រពីសំណាក់ សមាជិក-សមាជិកាទាំងអស់ ក្នុងគោលបំណងដ៏ពិសិដ្ឋដើម្បី ជួយការពារផលប្រយោជន៍ស្របច្បាប់ដល់សមាជិក-សមាជិកាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យសំណង់ លំនៅឋានកម្ពុជា ឲ្យស្របតាមកំណើនប្រជាជនឲ្យរស់នៅសមរម្យថ្ងៃថ្នូរ និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជា។

LATEST NEWS
ពិធីលាងសាយភោជន អបអរសាទរ “សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦” របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ...   Posted Date: 14-03-2026
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាគណអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ...   Posted Date: 14-03-2026
ក្រោធិបតីភាព លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារយុទ្ធសាស្ត្រឆ្នាំ២០២៦ ...   Posted Date: 14-03-2026
លោកអ្នកឧកញ៉ា លី ហួរ ផ្ញើរសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៨ ព្រះវស្សាយាងចូល ៨៩ ព្រះវស្សា Posted Date : 18-06-2024
 (ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផ្ញើរសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៨ ព្រះវស្សាយាងចូល៨៩ព្រះ វស្សា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សអភិសិរីភទ្រាភិរម្យឧត្តុងឧត្តមថ្លៃថ្លា   ប្រកបដោយសេចក្តីសោមន្សរីករាយក្រៃលែង នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម  សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម៨៨ ព្រះវស្សា   យាងចូល៨៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង   ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា គ្រិស្តសករាជ ២០២៤   ទូលបង្គំជាខ្ញុំលោកអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក- សមាជិកា  នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់   សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏    ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះមហា ករុណាទិគុណនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព    សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់ គង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ កូន ចៅ ចៅទួត ក្នុងការធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព ពេញលេញបរិបូរណ៍ និងមានការ អភិវឌ្ឍលើគ្រប់វិស័យ៕
Posted Date : 18-06-2024
OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel