MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ក្រុមប្រឹក្សាភិបាល សមាគមអ្នកអភិវឌ្ឈន៍លំនៅឋានកម្ពុជា
ក្រុមប្រឹក្សាភិបាល គីជាទិសដៅដ៏សំខាន់ របស់ សមាគមអ្នកអភិវឌ្ឈន៍ឋានកម្ពុជា ព្រមទាំងគ្រប់ផ្នែកនៃការសម្រេចចិត្តក្នុង ការដាក់បញ្ចូលរាល់ការផ្តល់អនុសាសន៏ និងការកែលំអរ។ ក្រុមប្រឹក្សាភិបាល ត្រូវបានជ្រើសឡើងដោយសមាជិកទាំងអស់។
អ្នកឧកញ៉ា ហុង​ ពីវ​
ប្រធានកិត្តយស
អ្នកឧកញ៉ា ហុង​ ពីវ​ អគ្គនាយក គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ ពិភពថ្មី និងបុរី​​ ពិភពថ្មី។ លោក​មាន​ស្រុក​កំណើត​​​នៅ​រាជធានីភ្នំពេញ​។ បុរី​​ ពិភពថ្មី ​គឺ​ជា​ក្រុម​ហ៊ុន​វិ​និ​យោគ​ក្នុង​ស្រុក​ដែល​ផ្គត់​ផ្គង់លំនៅឋាន​​ ដល់​អតិ​ថិ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ​សំ​ណង់​អគារ​លំ​នៅឋាន​​ជា​លក្ខណៈ​បុរី ដែលមានជាច្រើនទីតាំងនៅជុំវិញរាជធានីភ្នំពេញ។
លោកឧកញ៉ា លី ហួរ​
ប្រធានសមាគម
លោកឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន​​ លី ហួរ​ គ្រុប​ និងជាអនុ​​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។ លោកឧកញ៉ា​ មាន​​ស្រុក​កំណើត​នៅ​ខេត្តកំពង់​ចាម​។ នៅ​ឆ្នាំ ១៩៨៦ ​លោក បាន​សម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​ ប្ដូរ​ប្រាក់​ ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ លើ​សពី​នេះ​ទៅ​ទៀត​ លោកឧកញ៉ា បានពង្រីកអាជីវកម្មរបស់ខ្លួន​តាម​រយៈ​ក្រុមហ៊ុន លី​ ហួរ គ្រុប​ ដែល​​បាន​វិនិយោគ​ក្នុង ​វិស័យ​​ផ្សេងៗ​គ្នា ដូចជា អចលនទ្រព្យ និង​សំណង់, ហិរញ្ញវត្ថុ និង​កសិ​ឧស្សាហកម្មផងដែរ​​។ លោកបានរួមចំណែកវិភាគទានយ៉ាងច្រើន សម្រាប់ជួយ​ដល់​វិស័យ​សេដ្ឋកិច្ចនៅក្នុងប្រទេស និងលើកកម្ពស់ វិស័យបណ្ដុះ​បណ្ដាល​ធនធានមនុស្សឲ្យ​ប្រសើរឡើង ដែលធ្វើឲ្យលោកបានទទួលលិខិតសរសើរ ពានរង្វាន់ និងមេដាយជាច្រើន។
លោកឧកញ៉ា ថៃ ជាហួត
អនុប្រធាន
លោកឧកញ៉ា ថៃ ជាហួត អគ្គនាយក ក្រុមហ៊ុន បុរី​ ប៉េង ​ហួតគ្រប់ ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៥​ ក្នុង​គោល​ដៅ​​​ពង្រីក​​សក្ដានុពល​ទី​ផ្សារ​ ​ប្រកប​ដោយ​ការ​ទទូល​ខុសត្រូវខ្ពស់ ​សម្រាប់​ជា​ទំនុក​ចិត្ត​​ដល់​អតិ​ថិ​ជន​ក្នុង​ការ​​ស្វែង​រក​លំនៅ​ឋាន​​សាកសមនឹង​​កម្រិត​ជី​វិភាព​របស់​ខ្លួន​។ ​​ភាព​រីកច្រើន​នេះ​ហើយ​ធ្វើ​ឲ្យ​បុរី​ ប៉េង​ ហួត ​​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៥ ក្នុង​ការ​អភិវឌ្ឍន៍​​វិស័យ​អចលនទ្រព្យ និង​សំណង់​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។
លោកឧញ៉ា លាង​ ម៉េង
អនុប្រធាន​
លោក​ឧកញ៉ា លាង ម៉េង ​ជា​ប្រធាន​អគ្គនាយក​​ ក្រុមហ៊ុន ជីប​ ម៉ុង ​គ្រុប ដែ​លជា​​ក្រុមហ៊ុន​​វិនិយោគ​ក្នុង​ស្រុក​​ ត្រូវ​បាន​បង្កើត​តាំងពី​​ឆ្នាំ​ ១៩៨២។ បច្ចុប្បន្ន ក្រុមហ៊ុន​ ជីប ម៉ុង គ្រុប ជា​ក្រុមហ៊ុន​ឈាន​មុខគេ ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ក្នុង​ការ​នាំ​ចូល​ និង​ចែក​ចាយ​នូវ​សម្ភារៈ​សំណង់ និង​សម្ភារៈ​បន្ទប់​ទឹក​គ្រប់​ប្រភេទ។ លើសពី​នេះ​ទៀត ក្រុមហ៊ុន ជីប ម៉ុង​ លែន ដែលជា​ម្ចាស់​គម្រោង​ The Park Land Sen Sok ក៏​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ជីប ម៉ុង​ គ្រុប​ផងដែរ។
លោកឧកញ៉ា តេង ហឿង
អនុប្រធាន​
​លោកឧកញ៉ា តេង ហឿង មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត។ លោកឧកញ៉ា ជាអ្នកគ្រប់គ្រង​ទូទៅរបស់ ក្រុមហ៊ុនដឹកជញ្ជូន​ តេ​ង​ ឡាយ គ្រុប។ នៅឆ្នាំ​២០១៥ លោកឧកញ៉ា ​​បាន​ក្លាយ​ជា​អនុប្រធាន​គម្រោង របស់​បុរី​ អរគីដេវីឡា ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់​អចលនទ្រព្យ​​ដ៏ធំ​ ដែល​កំពុង​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ក្នុង​រាជធានីភ្នំពេញ។
លោកជំទាវ ខា ឡេង​
អនុប្រធាន​
​លោកជំទាវ ខា ឡេង ជា​អគ្គនាយិការង​ អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន។ លោកជំទាវ​ បានបញ្ចប់ថ្នាក់អនុបណ្ឌិត និង កំពុងសិក្សាថ្នាក់បណ្ឌិត ផ្នែកច្បាប់។ ក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ​ ខាង​ផ្នែក​អចលនទ្រព្យ​ និង​សំណង់​ផងដែរ​ ដែ​ល​ក្រុមហ៊ុន​​បាន​កំពុង​វិនិយោគ​​គម្រោង​ធំ​ៗជា​ច្រើន​ដូចជា គម្រោង​ The Gate Way ជាដើម។
លោកជំទាវឧកញ៉ា កែវ ម៉ាលី
អនុប្រធាន​
​លោកជំទាវឧកញ៉ា កែវ ម៉ាលី ជាអគ្គនាយិកា ខុនដូ វិមានកែវចរណៃ។ លោក​ជំទាវ​​ឧកញ៉ា​ មានស្រុកកំណើតនៅ រាជធានីភ្នំពេញ។ សព្វថ្ងៃលោកជំទាវ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ប្រធាន​ ក្រុមហ៊ុន CrystalRice (Kampuchea) Co., Ltd ដែល​មាន​លទ្ធភាព​កិនស្រូវ​បាន​២០០តោន​ក្នុង​មួយ​ថ្ងៃ​នៅ​​កំពុង​ផែ​​ខេត្ត​កំពត និង​ក្រុមហ៊ុន កែវ ម៉ាលី គ្រុប។
លោកឧកញ៉ា លី សេងឃាង
អនុប្រធាន​
​លោកឧកញ៉ា លី សេងឃាង ជាអគ្គនាយកក្រុមហ៊ុន BS Land and Home ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់​​ផ្ទះ​ល្វែង វិឡា និង​ខុនដូ បើគិត​មក​សព្វថ្ងៃ​ ក្រុមហ៊ុន BS Land and Home បាន វិនិយោគ​លើគម្រោង៣​គឺ គម្រោង ចតុ​មុខ​ ស៊ី​ធី​វីយូ ខុនដូ, គម្រោង ចតុ​មុខ​ ស៊ី​ធីទី១ និង គម្រោង ចតុ​មុខ​ ស៊ី​ធីទី២ ក្នុង​តំបន់​ស្វាយជ្រុំ ខេត្តកណ្តាល។
លោកឧកញ៉ា តាំង គួង
អនុប្រធាន​
​លោក ឧកញ៉ា តាំង គួង អគ្គនាយក ក្រុមហ៊ុន TANG KUNG GROUP Co.,Ltd ។ លោកមានស្រុកកំណើតខេត្តកំពង់ចាម។ នៅឆ្នាំ ១៩៩៧ ឧកញ៉ា តាំង គួង ជាអគ្គនាយកក្រុមហ៊ុនបោះពុម្ភ Digital Advertising ក្រុមហ៊ុនទទួលបានវិញ្ញាប័ណ្ណបត្រ ISO 9001 លើគុណភាព និងសេវាបោះពុម្ភនៅឆ្នាំ ២០១២។ ពីឆ្នាំ ២០០៤-២០១៤ លោកបានពង្រីកអាជីវកម្មថែមទៀតតាមរយៈក្រុមហ៊ុន តាំង គួង គ្រុប ដែលបានវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ដូចជាគម្រោង (CENTER CITY TA KHMAO) ។
លោកឧកញ៉ា លាង សាំង
អនុប្រធាន​
​លោកឧកញ៉ា លាង សាំង ជានាយកក្រុមហ៊ុ​ន ហាយ ធិច និងជាអគ្គនាយក បុរី ហាយធិច។ ក្រុមហ៊ុន​ បុរី​ ហាយធិច បាន​វិនិយោគ​សំណង់​លំនៅឋាន​ជា វិឡា​ប្រណិត​ និង​ក្លឹប​ហាត់​ប្រាណ​ជា​ដើម។ បើ​គិត​មក​ដល់​សព្វថ្ងៃ​ ក្រុមហ៊ុន ហាយធិច មានគម្រោង​​បុរី ហាយ ធិច, បុរី ហាយ ធិច ២, បុរី ហាយ​ ធិច​ លុច្សសារី , ​​អាគារ​ពណ៌​ស៦ជាន់ ​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួនទៀត។
លោកឧកញ៉ា សៀ ឫទ្ធី
អនុប្រធានសមាគម
​លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អកស៍ឡី-វើលប្រ៊ីដ(ខេមបូឌា) ខូអិលធីឌី។ លោកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ លោកឧកញ៉ា គឺជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលទ្រព្យជោគជ័យមួយរូបនៅកម្ពុជា។ បច្ចុប្បន្ន លោកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា គឺ វើលប្រ៊ីដ គ្រុប ដែលជាម្ចាស់គម្រោងខុនដូខ្នាតអន្តរជាតិ The Peak & The Bridge។
លោកឧកញ៉ា ប៊ុន ហៃ
អនុប្រធានសមាគម
​លោកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមហ៊ុន បុរី ភ្នំពេញថ្មី និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រុមហ៊ុន បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនវិនិយោគសំណង់លំនៅឋាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញផងដែរ។
លោកឧកញ៉ា សេង ញ៉ក់
អនុប្រធានសមាគម
​លោកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក។ លោកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកឧកញ៉ា បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្ម។ ។ បច្ចុប្បន្នលោកឧកញ៉ា គឺជាអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក និងជាអ្នកជំនួញក្នុងស្រុក និងក្រៅប្រទេសផងដែរ។
អគ្គលេខាធិការដ្ឋាន
ឯកឧត្តម ហ៊ុន ម៉ានី
ទីប្រឹក្សាជាន់ខ្ពស់
ឯកឧត្តម ហ៊ុន ម៉ានី មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់ថ្នាក់​​​​​ អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្ដរជាតិ និងផ្នែកការសិក្សាសន្ដិសុខជាយុទ្ធសាស្ដ្រ។ សព្វថ្ងៃ​​​​​​​​​ លោកគឺជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហភាពសហព័ន្ធ​​​​​​​យុវជនកម្ពុជា។
ឯកឧត្តម សាយ សំអាល់
ទីប្រឹក្សាជាន់ខ្ពស់
លោកជំទាវឧកញ៉ា ចាន់ សុទ្ធា
ទីប្រឹក្សាបចេ្ចកទេស
លោកជំទាវឧកញ៉ា ចាន់ សុទ្ធា មានស្រុកកំណើតនៅខេត្ត តាកែវ។ សព្វថ្ងៃ លោកជំទាវ គឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សេនជូរីហ្រ្គុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
បណ្ឌិត តាន់ មុនីវណ្ណ
ទីប្រឹក្សាបចេ្ចកទេស
​លោក តាន់​ មុនីវណ្ណ មានស្រុកកំណើតនៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកបានបញ្ចប់ថ្នាក់ បណ្ឌិតច្បាប់ និង បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និង រដ្ឋបាល។ សព្វថ្ងៃ លោកគឺជា អនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជា​សមាជិកនៃសភាពាណិជកម្មកម្ពុជា។
លោក ហ៊ុយ វណ្ណា
អគ្គលេខា​ធិការ
​លោក ហ៊ុយ វណ្ណា មានស្រុកកំណើត នៅខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ឆ្នាំ២០០៥ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ មុននឹងចូលបម្រើការងារនៅសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោកបានបម្រើការងារនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ តួនាទីប្រធានសវនករផ្ទៃក្នុង បន្ទាប់មកបម្រើការងារនៅក្រុមហ៊ុន លី ហួរ គ្រុប តួនាទីជាប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងរដ្ឋបាលបុរី វិមានភ្នំពេញ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី តួនាទីជានាយករងនាយកដ្ឋានគាំទ្រអាជីវកម្ម ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ។
លោក​ អ៊ូច ពិសាល
ជំនួយការប្រធានសមាគម
​លោក អ៊ូច ពិសាល ជាអគ្គនាយក ក្រុមហ៊ុនសេវេនខនស្រ្ដាក់សិន។ លោក មានស្រុកកំណើតនៅខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ ក្នុងឆ្នាំ២០០៦ នៅសកលវិទ្យាល័យជាតិ​គ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ក្នុងឆ្នាំ២០១០ នៅសកលវិទ្យាល័យបញ្ញាសាស្រ្ដ។ លើសពីនេះទៅទៀត លោកក៏ធ្លាប់មានបទពិសោធន៍បម្រើការងារនៅក្រុមហ៊ុនប្រេងឥន្ធនៈ Caltex ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ក្នុងតួនាទីជាអ្នកប្រឹក្សាពាណិជ្ជកម្មផ្នែកលក់រាយ បន្ទាប់មកក្នុងចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ លោកបានបម្រើការងារក្នុងក្រុមហ៊ុន Ly Hour Group ក្នុងតួនាទីជាប្រធាន គំរោង បុរីវិមានភ្នំពេញ។
លោក ប៉ិ វណ្ណៈ
ទីប្រឹក្សាផ្នែក​ច្បាប់
​លោក ប៉ិ វណ្ណៈ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់។ ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន លោកបានបម្រើការងានៅអង្គការ​ក្រៅ​រដ្ឋាភិបាល រយៈពេលជាង៨ឆ្នាំ បន្ទាប់មកលោកគឺជា មេធាវីឯកជនជាង​៩ឆ្នាំ។
លោក គឹម ធារិទ្ធ
ហេរញ្ញឹក
​លោក គឹម ធារិទ្ធ មានស្រុកកំណើតនៅរាជធានីភ្នំ​ពេញ។ លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅ​ឆ្នាំ​២០១៥ និង​កំពុង​បន្ដការ​សិក្សា​ថ្នាក់​អនុបណ្ឌិត ​ផ្នែកគ្រប់គ្រង​ហិរញ្ញវត្ថុបន្ថែម​ទៀត​។ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ​២០១៦ លោក​បាន​​ចូលបម្រើការងារនៅក្រុមហ៊ុន លី ហួរ គ្រុប ក្នុង​មុខងារដូចជា​​ ជំនួយ​ការ​អនុប្រធាន​គម្រោង​ និង​ប្រធាន​ស្ដី​ផ្នែក​ឃ្លាំង​។
កញ្ញា ប៉ូ សុគន្ធា
មន្ដ្រី​រដ្ឋបាល​ និងលេខា
​កញ្ញា ប៉ូ សុគន្ធា មានស្រុកកំណើតនៅខេត្តតាកែវ។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​ ផ្នែកគណនេយ្យ នៅឆ្នាំ២០១២ និង​ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេស នៅឆ្នាំ២០១៥។ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ កញ្ញាបានបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ ដែលមានតួនាទីជា​ជំនួយការផ្នែករដ្ឋបាល។ ចាប់ពីខែមិថុនា ឆ្នាំ២០១៥ កញ្ញាបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Millennium Penata Futures ដែលមានតួនាទីជាជំនួយការផ្នែករដ្ឋបាល និងជាជំនួយការអ្នកគ្រប់គ្រងទូទៅ។
លោកស្រី វង្ស វលក្ខណ៍
អ្នកឯកទេសស្រាវជ្រាវ និងអភិវឌ្ឍន៍
លោកស្រី វង្ស វលក្ខណ៍ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យនៅឆ្នាំ២០០៩ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងនៅឆ្នាំ២០១២នៅសាកលវិទ្យាល័យបាត់ដំបង។ លោកស្រីក៏ធ្លាប់មានបទពិសោធន៍បម្រើការងារ ផ្នែកស្ថិតិ និងស្រាវជ្រាវនៅសាកលវិទ្យាល័យបាត់ដំបងផងដែរពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ក្នុងតួនាទីជាអ្នកប្រឹក្សាផ្នែកស្រាវជ្រាវ និងស្ថិតិ បន្ទាប់មកក្នុងចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ លោកស្រីបានបម្រើការងារក្នុងក្រុមហ៊ុន Indochina Research Ltd ក្នុងតួនាទីជាអ្នកស្រាវជ្រាវ និងជាអ្នកស្រាវជ្រាវឯករាជ្យផ្នែកសង្គម ទីផ្សារ និងសេដ្ឋកិច្ចឲ្យស្ថាបនឯកជននានានៅរាជធានីភ្នំពេញ។