អត្ថប្រយោជន៍ ជាសមាជិកនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
សមាជិកផ្លូវការ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ តាមរយៈសមាគមដូចតទៅ៖
ការពារសិទ្ធិស្របច្បាប់ និងសុចរិតភាពរបស់សមាជិកក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា
ផ្តល់នូវវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកអភិវឌ្ឍន៍លំនៅឋានដូចគ្នា និងអាជ្ញាធរពាក់ព័ន្ធ
ផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ
ការជួយកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំជូនសមាជិក ក្នុងវិស័យសំណង់ និងអចលនទ្រព្យ
សមាគមជាអន្ដរការី សម្របសម្រួល ដោះស្រាយ ទំនាស់ វិវាទ និងភាពរាំងស្ទះផ្សេងៗ របស់សមាជិកក្នុង វិស័យសំណង់ និងអចលនទ្រព្យ
ជួយផ្សព្វផ្សាយ ផលិតផល ឬសេវារបស់សមាជិក តាមរយៈគេហទំព័ររបស់សមាគម កម្មវិធី កិច្ចប្រជុំ និងការតាំងពិព័រណផ្សេងៗ ក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិផងដែរ
ការបង្កើនដៃគូរសហការលើមុខរបរ របស់សមាជិក ដូចជា អ្នកផ្គត់ផ្គង់ អ្នកផ្សព្វផ្សាយ ប្រភពដើមទុន និងការស្វែងរកទីផ្សារជូនសមាជិក
ចូលរួមសហការជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ នូវរាល់ការវិនិយោគដែលមានភាពមិនច្បាស់លាស់ ឬ ការបង្កភាពចលាចលដល់ទីផ្សារសំណង់លំនៅឋាន និងអចលនទ្រព្យ