MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោក ហ៊ុន ម៉ានី៖ អនាគតកម្ពុជា វាអាស្រ័យទៅលើពលរដ្ឋកម្ពុជា ចេះសាមគ្គីគ្នា ថែរក្សាស្ថិរភាពនយោបាយ និងសុខសន្ដិភាពប្រទេសជាតិ Posted Date : 24-03-2017

លោកបានថ្លែងបែបនេះ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ​ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ចើញចូលរួមពី មន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូប និងអ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីៗ នៅកម្ពុជាជាច្រើនរូបទៀតផងដែរ។

លោកថ្លែងថា «ថ្ងៃនេះខ្ញុំសូមអនុញ្ញាត ឲ្យខ្ញុំបានបន្ដនូវការចែករំលែកបទពិសោធន៍ និងមតិណែនាំក្នុងវិស័យអភិវឌ្ឍន៍លំនៅដ្ឋាន ដើម្បីឲ្យមាន​ការ​លូតលាស់បន្ថែមទៀត ខ្ញុំក៏សូមអនុញ្ញាតិ អំពាវនាវ និងសំណូមពរ ដល់លោក ឧកញ៉ា អ្នកឧញ៉ា​ លោកស្រី លោកជំទាវទាំងអស់ ​សូមឲ្យការទំនាក់ទំនងល្អប្រសើរឡើង ក្នុងនាមខ្ញុំជាទីប្រឹក្សាជាន់ខ្ពស់នេះ ខ្ញុំនឹងត្រៀមខ្លួនជាស្រេច ក្នុងការសកម្មភាព ដែលអាចធ្វើ​ទៅបាន»។

លោកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានថ្លែងថា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា សព្វថ្ងៃនេះ​បានកំពុងតែយកចិត្តទុកដាក់ ផ្ដោតទៅលើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា។

លោកឧញ៉ា បានឲ្យដឹងថា «បញ្ហាសំណងនៅតែមានសក្ដានុពលខ្លាំងនៅកម្ពុជា យើងបានដឹងហើយថា វិស័យសំណង នៅកម្ពុជាមានអគារខ្ពស់ៗ លំនៅដ្ឋាន ខុនដូ អូតែលកំពុងតែរីកដុះដាល់ខ្លាំងឡើងៗ ដោយ​ឡែកសម្រាប់សមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កំពុងផ្ដោតទៅលើការសាងសងលំនៅដ្ឋាន ខ្នាតមធ្យម និងក្រោមមធ្យមផងដែរ»

លោកឧញ៉ា បានឲ្យដឹងទៀតថា​ បច្ចុប្បន្នបញ្ហាសំណងមាន លក្ខណៈពិសេសដាច់ដោយឡែកពីគ្នា សម្រាប់សំណងលំនៅដ្ឋាន ដែលប្រណិតៗដែលអាចសាងសងក្នុងទីក្រុង ហើយលំនៅដ្ឋានខ្នាតមធ្យមតម្លៃទាប គឺសាងសងនៅជាយក្រុង ដូច្នេះបញ្ហានៃការ​លក់ចេញ គឺបន្ដនៅតែល្អដដែល ដោយមិនមានជាបញ្ហាចោទណាមួយឡើយ។ សម្រាប់តម្លៃវិញ គឺឋិនទៅតាមតំបន់ដូចជា តំបន់ក្នុង​ទីក្រុង គឺមានតម្លៃថ្លៃជាងតំបន់តាមជាយក្រុង។

លោកបន្ដទៀតថា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កំពុងតែគិតគូរទៅដល់អតិថិជន ដើម្បីជួយរំលែកបន្ទុកទៅ​ដល់ពួកគាត់ ដែលមានលទ្ធភាពទិញលំនៅដ្ឋានខ្នាតមធ្យម ក្រោមមធ្យម ដែលពួកគាត់ខ្វះខាតនៅប្រាក់កក់ ដូច្នេះពួកគាត់មិន​បាច់បង់ទុកមុននោះឡើយ គឺបង់រំលោះតែម្ដង នេះជាការរួមចំណែករបស់សមាគមរបស់យើង និងអ្នកអភិវឌ្ឍលំនៅដ្ឋាន ដើម្បី​ធ្វើ​យ៉ាងណាជួយសម្រួលដល់អតិថិជន៕