MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស់ដែលមាន​​​កិត្តិយសក្នុងការផ្ដួចផ្ដើមនូវគំនិតបង្កើតសមាគមអ្នក​អភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ​ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។ ទន្ទឹមគ្នានោះដែល យើងឃើញថាក្នុងចំណោមវិស័យនានានៃប្រទេសកម្ពុជា វិស័យសំណង់បានរីកដុះដាលគួរឱ្យ​កត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ដែរមានដូចជាអគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និង សំណង់ដែលមានលក្ខណៈទំនើបៗជាច្រើន។ ការស្ថាបនាទាំងនេះធ្វើឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាដោយការមើលឃើញពីកំនើនប្រជាជន ក៏ដូចជាកំនើននៃជីវិភាពក្នុងការរស់នៅរបស់ពួកគេផងដែរ។ ដោយសារតែមានកត្តាជំរុញទាំងនេះ ទើបធ្វើអោយមានការលេចចេញមកនូវ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជានេះឡើង ដើម្បីចូលរួមជាចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់ក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងជាងនេះទៀត។