MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ Posted Date : 12-04-2018

នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២, លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូម ឯកឧត្ដមទេសរដ្ឋមន្ត្រី សូមបានប្រកបដោយកាយពលមាំមួន សុខភាពពេញលេញល្អបរិបូរណ៍ បញ្ញាញាណឈ្លាសវៃ អាយុយឺនយូរ ចៀសផុតពីរោគាទាំងពួង ដើម្បីបន្តដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យកាន់តែរីកចម្រើនជានិច្ចនិរន្តរ៍។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម ម​ហោ​ទរា​ទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕