MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ Posted Date : 12-04-2018

នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២, លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងមាន កម្លាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បី សម្ដច ហេង សំរិន បានបន្តបេសកកម្មដ៏ថ្លៃថ្លាបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងដឹកនាំរដ្ឋសភា ឲ្យបានរីកចម្រើនរុងរឿងតរៀងទៅ។

ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ សៅ ទី ហេងសំរិន ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕