MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យរបស់កម្ពុជា Posted Date : 10-08-2018

(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់។

ក្នុង​លិខិត​អបអរសាទរ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ លោក​ឧកញ៉ា លី ហួរ បាន​លើកឡើងថា “​តាងនាម​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ខ្ញុំបាទ និង​ភរិយា ព្រមទាំង​សមាជិក​-​សមាជិកា​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ទាំងអស់ សូម​យក​ឱកាស​វិសេសវិសាល​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឃើញថា មាន​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលប់ រហូតដល់​ជាង ៨០% បាន​អនុវត្ត​សិទ្ធិ​ចូលរួម​បោះឆ្នោតជាតិ ប្រកបដោយ​ឆន្ទៈ ទទួលខុសត្រូវ​ខ្ពស់ ដោយ​ភាពជឿជាក់ ដោយ​សេចក្តី​រីករាយ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​នៃ​ម្ចាស់​ប្រទេស ដែលមាន​ឯករាជ្យ និង​អធិបតេយ្យ​។ ការបោះឆ្នោតជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អប្រសើរ ដោយ​រលូន ត្រឹមត្រូវ យុត្តិធម៌ គ្មាន​អំពើហិង្សា និង​គ្មាន​ការបំភិតបំភ័យ​”​។​

ក្នុង​លិខិត​ដដែល លោក​ឧកញ៉ា លី ហួរ បន្ថែមថា “​យើងខ្ញុំ​សូម​អនុញ្ញាត​ចូលរួម​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ក្លៀវក្លា​បំផុត គោរព​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ជ័យជំនះ​បន្តទៀត​របស់​សម្តេច​តេ​ជោ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ជ័យជំនះ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាពចាស់ទុំ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​ក៏បាន​បង្ហាញ​ជ័យជំនះ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​បន្តទៀត​របស់​ប្រជាជន​កម្ពុជា ធានា​ប្រក្រតីភាព​សង្គមជាតិ​ទាំងមូល ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍន៍ ប្រកបដោយ​កិត្តិយស​”​។

​លោក​ឧកញ៉ា លី ហូរ បន្តថា បរិយាកាស​ដ៏​ល្អ​នៃ​ការបោះឆ្នោតជាតិ​នេះ ក៏បាន​បន្ថែម​ជំនឿ​ចិត្ត​កាន់តែ​មុតមាំ​ថែមទៀត​ដល់​ប្រជាជន អាជីវករ ពាណិជ្ជករ ព្រមទាំង​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ឲ្យ​កាន់​តែមាន​ជំនឿ​ចិត្តខ្លាំង​ឡើង ចំពោះ​សុខសន្តិភាព ស្ថេរភាព​ដ៏​រឹងមាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​គតិបណ្ឌិត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​អគ្គ​មគ្គុទេសក៍​”​។​

​ជាថ្មី​ម្តងទៀត លោក​ឧកញ៉ា លី ហួរ ក្នុងនាម​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិក សមាជិកា នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ទាំងអស់ សូម​សម្តែង​នូវ​ការដឹងគុណ​ដ៏​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​គំរូ​វីរភាព​ដ៏​ឆ្នើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ខិតខំ​ដឹកនាំ​ប្រទេសជាតិ សម្រេច​នូវ​មហា​ជោគជ័យ​នេះ និង​សូម​ប្រសិទ្ធ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ថ្លៃថ្លា​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ចៅប្រុស​-​ចៅស្រី សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាងឃ្លៀត​ឡើយ​”​។​

សូមរម្លឹកថា លទ្ធផល​បឋមនៃសំឡេងឆ្នោត ដែល​គណបក្សនយោបាយ​ទាំង ២០ ទទួលបាន ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត ៤.៨៧៥.១៨៩ សំឡេង ស្មើនឹង ៧៦,៧៨% នៃ​ចំនួន​សំឡេងឆ្នោត​សរុប ៦.៣៤៩.៣៨៩ សំឡេង​។​

​ចំនួន​អ្នកបោះឆ្នោត​ដ៏​ច្រើន​លើសលប់​ជាង ៧៦% ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ សបញ្ជាក់​ថា ប្រជាជន​កម្ពុជា ត្រូវការ​សន្តិភាព និង​ការអភិវឌ្ឍន៍ ពិសេស​ប្រជាជន​កម្ពុជា បាន​បន្ត​គាំទ្រ និង​ទុកចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​ដឹកនាំ និង​ថែរក្សា​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​បន្តទៀត​។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានក្រុម​អ្នកសង្កេតការ​ណ៍ ជាតិ និង​អន្តរជាតិ ជិត ១០ម៉ឺននាក់ មកពីអង្គការសមាគមក្នុងស្រុកជាង ៩០០ និង​មក​ពី​ប្រទេស​ចំនួន ៥២​ នៅ​ជុំវិញ​ពិភព​លោក​ ព្រម​ទាំងគណបក្ស​​នយោបាយ ដែលចូលរួម​ការបោះឆ្នោត បានវាយតម្លៃ ដាច់​ដោយឡែក​ពីគ្នាថា បានប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕