សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ លោកឧកញ៉ា លី ហួរ ប្រធានសមាគម បានអនុញ្ញាត តាមការស្នើសុំរបស់នាយកសាលាអចលនទ្រព្យកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងការបើកដំណើរការសាលាអចលនទ្រព្យមួយនេះ ហើយលោកឧកញ៉ាប្រធានបានផ្តល់មតិណែនាំ២ចំណុច៖
១).ត្រូវមានគ្រូបណ្តុះបណ្តាដែលមានសមត្ថភាព និងជំនាញច្បាស់លាស់។
២).ត្រូវសិក្សាវិភាគអំពីទីផ្សារប្រកួតប្រជែង និងបញ្ហានានាឲ្យបានច្បាស់លាស់។