MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ទូលព្រះបង្គំជាខ្ញុំ លី ហួរ សូមព្រះរាជានុញ្ញាតផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម Posted Date : 19-06-2019

នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា ទូលព្រះបង្គំ និងភរិយា ព្រមទាំងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស។