MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ជួប​អគ្គនាយកដ្ឋាន​ពន្ធដារ លើកឡើង​ពី​ការបង់ពន្ធ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ Posted Date : 19-09-2019

សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង និង​ពិធី​លាង​សាយភោជន៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ផ្សព្វផ្សាយ​អំពី​ការបង់ពន្ធ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​។​

​មុននឹង​ចូលដល់​ខ្លឹមសារ​ផ្សព្វផ្សាយ​អំពី​ការបង់ពន្ធ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម បាន​រាយការណ៍​ដល់​អ​ង្គ​ប្រជុំ​អំពី​សកម្មភាព សមិទ្ធផល​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​។

​លោក​ឧកញ៉ា លី ហួរ បេក្ខភាព​ប្រធាន​សមាគម​តែ ១​គត់ ដែល​បាន​គ្រប់គ្រង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា តាំងពី​អាណត្តិ​ទី​១ រហូតដល់​អាណត្តិ​ទី​២ បាន​លើកឡើងថា ក្នុង​ឆ្នាំ​ទី​១ នៃ​អាណត្តិ​ទី​២​នេះ លោក​ឧកញ៉ា បាន​ដឹកនាំ​សមាគម ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​ដ៏​ត្រចះត្រចង់​ជាច្រើន ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ និង​បានធ្វើ​វេទិកា​ធុរកិច្ច សម្រាប់​ពង្រឹងពង្រីក​កិត្យានុភាព ធ្វើ​កិច្ចសហប្រតិបត្តិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​រ អគ្គិសនី​កម្ពុជា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដល់​ការអភិវឌ្ឍ​គម្រោង​របស់​សមាជិក​-​សមាជិកា​។

​លោក​ឧកញ៉ា លី ហួរ បន្តថា សមាគម​ក៏បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា សមាគម​អ្នក​សាងសង់​កម្ពុជា សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា សមាគម​អចល​ទ្រព្យ​ចិន សមាគម​អចល​ទ្រព្យ​សឹង្ហ​បុរី ការជួបជុំ​អ្នកវិនិយោគ​ប្រទេស​ជប៉ុន ចូលរួម​វេទិកា​តាំងពិព័រណ៍​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មាន​ប្រទេស​ភូមា ថៃ និង​ប្រទេស​សឹង្ហ​បុរី ជាដើម​។
​លោក​ឧកញ៉ា លី ហួរ បន្តថា នៅពេល​ខាងមុខ​ឆាប់ៗ​នេះ សមាគម​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ និង​ចុះ​អនុសារណៈ​ជាមួយ​សមាគម​អចល​ទ្រព្យ​ចិន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាគម​មាន​ផែនការ​ធ្វើ​កិច្ចសហប្រតិបត្តិកា​ជាមួយ​ប្រទេស​ជាច្រើន​ទៀត ដើម្បី​កិត្តិយស​សមាគម​ទាំង​តំបន់​អាស៊ាន និង​ពិភពលោក​។ កន្លង​ថ្មីៗ​នេះ សមាគម​បានអនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​អចលនទ្រព្យ​កម្ពុជា និង​វិទ្យាស្ថាន​អចលនទ្រព្យ​សឹង្ហ​បុរី ចូលជួប​ពិភាក្សា និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​អំពី​វិស័យ​សំណង់ និង​អចល​ទ្រព្យ​។

​បន្ទាប់មក ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន បាន​បកស្រាយ​ពន្យល់​នូវ​គោលការណ៍​ច្បាប់ និង​អត្ថប្រយោជន៍​នៃ​ការបង់ពន្ធ​របស់​អ្នកវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ហើយ​ឯកឧត្តម​ប្រតិភូ បាន​មានប្រសាសន៍​បន្ថែមថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុងការ​ប្រក​ម​អាជីវកម្ម ឯកឧត្តម​ប្រតិភូ នឹងធ្វើ​ជា​ដៃ​គួរ​សហការ​ដ៏​ល្អ​ជាមួយ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ជាពិសេស​អ្នកវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដើម្បី​ធ្វើ​សេវាកម្ម​បង់ពន្ធ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ជាងនេះទៀត និង​គាំទ្រ បំពេញ​ភាពខ្វះ​ចន្លោះ​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​វិស័យនេះ កាន់តែ​រីកចម្រើន និង​ដើម្បី​សេដ្ឋកិច្ច​ប្រទេសជាតិ​កម្ពុជា​យើង​ទាំងមូល​ផងដែរ​៕​