MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
រដ្ឋមន្ត្រី​ដែនដី ជួប​សភាពាណិជ្ជកម្ម និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ Posted Date : 19-09-2019

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជួបប្រជុំ​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) និង​លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា (HDAC) អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​សហប្រធាន​ផ្នែក​វិស័យ​ឯកជន នៃ​ក្រុមការងារ​ទី​១៣ ផ្នែក​សំណង់ និង​អចលនទ្រព្យ ព្រមទាំង​សមាជិក​-​សមាជិកា​សមាគម នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ កិច្ចប្រជុំ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​។

​បន្ទាប់ពី​បើក​កិច្ចប្រជុំ លោក​ឧកញ៉ា គិត ម៉េង បានប្រគល់​ភារកិច្ច​ជូន​លោក​ឧកញ៉ា លី​ហួរ ដើម្បី​ជម្រាបជូន​ពី​បញ្ហា​ប្រឈម ៥​ចំណុច និង​សំណូមពរ​ដោះស្រាយ ពាក់ព័ន្ធ​វិស័យ​សំណង់ ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​។​

​តំណាង​ឲ្យសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ​និង​ជា​សហប្រធាន​ផ្នែក​វិស័យ​ឯកជន នៃ​ក្រុម​ការងារ​ទី​១៣ ផ្នែក​សំណង់ និង​អចលនទ្រព្យ លោកឧកញ៉ា លី ហួរ បានលើកឡើង​​នូវ​បញ្ហា​ប្រឈមសំខាន់ៗ​ ៥​ចំណុច ដែល​​វិស័យ​​ឯកជន​​ផ្នែក​សំណង់​​ជួបប្រទះ​កន្លងមក រួមមាន​៖
១-​ភាពយឺតយ៉ាវ​នៃ​ការស្នើសុំ​បំបែក​ក្បាលដី និង​ប្តូរ​ប្រភេទ​ដី ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុងអភិវឌ្ឍន៍​ខ្លាំង​ផ្នែក​សំណង់ ដែល​កន្លងមក អាច​ប្រើពេល​រហូតដល់ ១​ឆ្នាំ​ក៏មាន​។ ក្នុងនោះ វិស័យ​ឯកជន ក៏​ស្នើសុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំ​កិច្ចប្រជុំ ៦​ខែម្តង ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់ ដែល​កំពុង​រីកដុះដាល​នេះ​

២-​ការបាត់​ជំនឿ​ង​ទុកចិត្ត​របស់​អតិថិជន​លើ​គុណភាព​សំណង់ បន្ទាប់ពី​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​។ ដូច្នេះ​វិស័យ​ឯកជន ស្នើ​ក្រសួង បញ្ជាក់ថា សំណង់​ដែល​សាងសង់​រួច មានគុណ​ភាព ហើយ​ចំពោះ​សំណង់ ដែល​មិនទាន់​សាងសង់ គឺ​មុន​សាងសង់ ត្រូវ​ស្នើសុំ​ច្បាប់​ត្រឹមត្រូវ ហើយ​ក្រសួង ចាត់​មន្ត្រី​ជំនាញ​ពិនិត្យ​វាយតម្លៃ ឲ្យ​មាន​គុណភាព​។​

៣-​ដោះស្រាយ​ប្រព័ន្ធ​លូក​ខ្វក់ ដែល​ដោយសារតែ​ដី​ឡើងថ្លៃ ក៏មាន​ការចាក់ដី​លុប​ប្រឡាយ​បង្ហូរទឹក​។ ដូច្នេះ​ស្នើសុំ​ក្រសួង បង្កើត​ប្លង់​មេ ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ លូ នៅ​ទីប្រជុំជន​។

៤-​ការស្នើសុំ​ច្បាប់​សាងសង់​ប្រើពេល​យូរ ដោយ​ចាប់ពី ៦​ខែ​ឡើង នាំ​ឲ្យ​ប៉ះពាល់​ដល់​ការស្នើសុំ​អាជ្ញាប័ណ្ណ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ដូច្នេះ​សូម​កាត់បន្ថយ​រយៈពេល និង​នីតិវិធី​នៃ​ការស្នើ​សុំច្បាប់​សាងសង់ ព្រោះថា កន្លងមក ស្នើសុំ​ពី​សង្កាត់ ដល់​ខណ្ឌ និង​ក្រុង ហើយ​បើ​លើសពី ៣០០០ ម៉ែត្រការ៉េ ត្រូវ​ស្នើសុំ​ដល់​ក្រសួង​។ ក្នុងនោះ ផ្នែក​ឯកជន ក៏បាន​ស្នើសុំ​ដល់​ក្រសួង ឲ្យ​បង្ហាញ​តារាង​តម្លៃ​សេវា នៃ​ការស្នើសុំ​លិខិត​សាងសង់​ជា​សាធារណៈ​ផងដែរ​។​

៥-​ការប្រើប្រាស់​ស្តង់ដារ​គុណភាព និង​សម្ភារៈ​សំណង់ គឺ​គួរតែមាន​ការបញ្ជាក់​នេះ សម្រាប់តែ​អគារ​ខ្ពស់ៗ ហើយ​នៅ​បុរី​លំនៅដ្ឋាន ស្នើសុំ​លើកលែង​ការពិនិត្យ​នេះ​។​

​ជា​លទ្ធផល រាល់​បញ្ហា​ប្រឈម និង​សណូ​ម​ពរ​របស់​វិស័យ​ឯកជន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ទទួលយក​សំណូមពរ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ ព្រមទាំង​បាន​សន្យា​បន្ត​ជួយ​គាំទ្រ​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​យ៉ាង​ជិតស្និទ្ធ និង​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​ទុក្ខលំបាក​របស់​វិស័យ​ឯកជន និង​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង​នៅ​កម្ពុជា ដើម្បី​ភាព​រីកចម្រើន​ទាំង​ក្រុមហ៊ុន និង​ប្រទេសជាតិ​ផងដែរ​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់ថា ការលើកឡើង​របស់លោក​ឧកញ៉ា លី ហួរ ខាងលើនេះ ជា​សំណូមពរ​ដ៏​ល្អ និង​ជា​សំណូមពរ​ពិត​។ កន្លងមក ឯកឧត្តម ក៏បាន​ដោះស្រាយ ហើយ​បាន និង​កំពុង ហើយ​ដាក់​ទិសដៅ​ជា​បន្តបន្ទាប់​។ ឯកឧត្តម ក៏​ប្រកាស​ទទួលយក​សំណូមពរ​ទាំងអស់នេះ ដើម្បី​កែសម្រួល ហើយ​ក្រសួង នឹង​ដោះស្រាយ​។​

​ជាមួយគ្នា​នោះ លោក​ឧកញ៉ា លី ហួរ ក៏បាន​លើកឡើងថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ដល់​អ្នក​វិនិយោគិន ជាពិសេស​វិស័យ​ឯកជន​។ កម្ពុជា សព្វថ្ងៃ មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោ​ទក​បំផុត​។​

​តាងនាម​ឲ្យ​វិស័យ​ឯកជន​ទាំងអស់ លោក​ឧកញ៉ា លី ហួរ សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​តែងតែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​កម្ពុជា ពិសេស​លើ​ផ្នែក​សំណង់ និង​អចលនទ្រព្យ​។​

​របាយការណ៍​បង្ហាញថា កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែលជា​អនុវិស័យ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ នៅតែ​រក្សា​ភាពរឹងមាំ​ដដែល​។​

​របាយការណ៍ បង្ហាញថា វិស័យ​សំណង់ ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ក្នុង​ល្បឿន ១៧,៣ ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ រីឯ​វិស័យ​អចលនទ្រព្យ ក៏​នឹង​កើនឡើង ៨,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩ ផងដែរ ខណៈដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ ត្រូវបាន​រំពឹងថា នឹង​កើនឡើង ៧,១ ភាគរយ​។

​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា វិស័យ​សំណង់ នៅតែ​រក្សា​ភាពរឹងមាំ​។ នេះ​គឺ​ដោយសារ វិស័យ​សំណង់​គាំទ្រ​ដោយ​សន្ទុះ​កំណើន​នៃ​សំណង់​តម្លៃ​មធ្យម និង​សមរម្យ តាមរយៈ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​តម្លៃ​សមរម្យ និង​ភាពជឿជាក់​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ដែល​ជួយ​ប៉ះប៉ូវ​ការធ្លាក់ចុះ​នៃ​សំណង់​តម្លៃ​ខ្ពស់​មួយផ្នែក​។​

​ជាការ​កត់សម្គាល់ វិស័យ​សំណង់​នៅ​កម្ពុជា មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប្រមាណ​ជា ១០ ឆ្នាំ ចុងក្រោយ​នេះ ដែល​ក្នុងនោះ គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ វិស័យ​សំណង់ ទទួលបាន​ទុនវិនិយោគ រហូតដល់​ទៅ ៤៦,២៤ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​ទៅនឹង ៤៦១៣០ គម្រោង​សំណង់​។​

​ចំណែក​រយៈពេល ៦​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុម័ត​គម្រោង​សាងសង់​ចំនួន ២០៤៧ គម្រោង ដោយមាន​ទុនវិនិយោគ​ប្រមាណ​ជាង ៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​កើនឡើង ២៤,៥ ភាគរយ គិត​ជា​ចំនួន​គម្រោង និង​កើនឡើង ៥៧,៥៧ ភាគរយ គិត​ជា​ទុនវិនិយោគ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨៕​