MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំសកល២០២០ Posted Date : 25-12-2019

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនា សេចក្តីសោមនស្សរីករាយ គោរពជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព និង ភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគំរូវិរភាពដ៏ឆ្នើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំដឹកនាំប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីទុក្ខវេទនា កសាងប្រទេសជាតិឲ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានវិវឌ្ឍន៍ក្លាយជាប្រទេសមានសន្តិភាព សុខដុមរមនា ជីវភាពធូរធារសម្បូរសប្បាយ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចនូវមហាជោគជ័យជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ជឿនលឿន បោះជំហានទៅមុខប្រកបដោយសក្តានុពលភាព និងទទួលបាននូវកិត្យានុភាពដ៏ស័ក្តិសមឈរលើឆាកជាតិ និងអន្តរជាតិទទួលស្គាល់។

ក្នុងឱកាសដ៏សោមនស្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ  អាយុ  វណ្ណៈ  សុខៈ  ពលៈ  កុំបីឃ្លាងឃ្លៀតឡើយ។