MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២០ Posted Date : 25-12-2019

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទ ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំង ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនា អំណរអបអរសាទរ គោរពជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ និង លោកជំទាវ សូមបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាប្រទេសជាតិឲ្យមានការរីកចម្រើន។

ឆ្លៀតក្នុងឱកាសឆ្នាំថ្មីនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ នូវការខិតខំប្រឹងប្រែងហ៊ានពលិកម្មគ្រប់បែបយ៉ាង​ ដើម្បីបម្រើប្រទេសជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ប្រទេសឲ្យសម្បូរសប្បាយរុងរឿងដោយមិនខ្លាចនឿយហត់។ ក្រោមការដឹកនាំ និងការតស៊ូរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ បានពង្រឹងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រទេសជាតិមានភាពរឹងមាំ និង មានសុខសន្តិភាព។ យើងខ្ញុំទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានឡើយ នូវទឹកចិត្តស្នេហាជាតិដ៏មោះមុតរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ដែលញ៉ាំងឲ្យយើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានសេចក្តីសង្ឃឹម ជំនឿទុកចិត្តជាប់ជានិច្ច លើការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ គ្រប់កាលៈទេសៈ។

ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។