MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
ឧកញ៉ា លី ហួរ សូមគោរពជូនពរ ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងឱកាសចូលឆ្នាំសកល២០២០ Posted Date : 25-12-2019

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទ ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ គោរពជូនចំពោះ ឯកឧត្តមប្រតិភូ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុវែង ជៀសផុតពីរោគាព្យាធិ ដើម្បីបន្តដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ឆ្ពោះទៅរកការអភិវឌ្ឍសម្បូរសប្បាយ ប្រកបដោយចីរភាពដ៍ត្រចះត្រចង់។

យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីកោតសរសើរដ៏ស្មោះ ចំពោះ ឯកឧត្តមប្រតិភូ ដែលបានចូលរួមបម្រើប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ការលះបង់នេះ គឺធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានជំនឿជឿជាក់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងកម្ពុជាក្លាយជាចំណុចស្នូលនៃអ្នវិនិយោគ។

ក្នុងឱកាសនក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្តមប្រតិភូ និងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ  អាយុ  វណ្ណៈ  សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។