ហើយបើតាមការសិក្សារបស់ធនាគារពិភពលោក បានគូសបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្ដូរឋានៈសេដ្ឋកិច្ច បន្ទាប់ពីប្រាក់ចំណូលជាតិសរុបក្នុងមនុស្សម្នាក់ៗ កើនឡើងដល់ ១,០២០ដុល្លារកាលពីឆ្នាំ ២០១៤ ហើយឥឡូវនេះ កម្ពុជាមានឋានៈស្មើនឹងប្រទេសចំនួន ៥១ផ្សេងទៀត រួមមាន ប្រទេសឥណ្ឌា វៀតណាម និងហ្វីលីពីនជាដើម។ ហ
គួរជម្រាបដែរថា គម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន រួមមានទាំងគម្រោងសង់ហើយ និងកំពុងដំណើរការ និងមិនទាន់ចាប់ផ្ដើម សរុបទាំងអស់មានចំនួន ១១០គម្រោង ស្មើនឹង ១៤៨អគារ គិតជាយូនីតមានរហូតដល់ ៣៦,៧៤២។ ក្នុងចំនួននោះដែរ បើគិតមកទល់នឹងឆមាសទី១ ឆ្នាំ ២០១៦ មានអគារខុនដូសរុបចំនួន ២៤ ត្រូវបានសាងសង់រួច ដែលមានចំនួន ៥,០១៤ឯកតា។ ហើយបើគិតជាកំណើនជាមធ្យមក្នុងមួយឆ្នាំវិញ អត្រាសាងសង់រួចគឺ កើនឡើង ៥៣ភាគរយ ក្នុងចន្លោះឆ្នាំ ២០០៨ ដល់ឆមាសទី ១ ឆ្នាំ ២០១៦៕