MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោកឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណខ័ន្តលោកស្រី ងួន សុខា Posted Date : 14-10-2020

(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមគោរពវិញ្ញាណខ័ន្តលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណៈភាពដោយរោគាពាធ ក្នុងជន្មាយុ ៥៩ឆ្នាំ។

ការចូលរួមរំលែកទុក្ខ លោកឧកញ៉ា លី ហួរ បានលើកឡើងថា ការទទួលមរណភាព របស់លោកជំទាវ គឺជាការបាត់បង់ ភរិយា និងមាតាជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម និងប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា បានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ បម្រើប្រជាជន និងសង្គមជាតិកម្ពុជាដោយស្មោះសរ។

ក្នុងឱកាសប្រកបដោយសមានទុក្ខក៏ក្រៀមក្រំនេះ ក្នុងនាមលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព លោកស្រីបានសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើង។

សូមជម្រាបថា លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នៅម៉ោង៣៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។ សពលោកជំទាវ តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ក្នុងបុរីប៉េង ហួត បឹងស្នោរ នៅផ្ទះលេខ១៣ ផ្លូវលេខ៨ គម្រោងទី៩ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

http://www.freshnewsasia.com/index.php/en/localnews/173245-2020-10-11-15-38-03.html?fbclid=IwAR1JUqqNlENZO8M1fQscK61Ni5EUz87SsWWbvaPptdyaLw9J3OUZNhy297c