MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
លោក​ឧកញ៉ា ចាប ហុង​លី ត្រូវបានតែងតាំង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ Posted Date : 22-10-2020

(​ភ្នំពេញ​)៖ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានចេញ​លិខិត ចុះ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ សម្រេច​តែងតាំង​លោក ឧកញ៉ា ចាប ហុង​លី ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​។​

​ការតែងតាំង​លោក​ឧកញ៉ា ចាប ហុង​លី ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ត្រូវបាន​លោក​ឧកញ៉ា លី ហួរ លើកឡើង​ក្នុង​លិខិត ដោយយោង​លើ​ការរៀបចំ​ធនធានមនុស្ស និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​សមាគម​ឲ្យ​បានល្អ​ប្រសើរ​។​

​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែលមាន​លោក​ឧកញ៉ា លី ហួរ ជា​ប្រធាន បាន​ចុះបញ្ជី​សមាគម នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​