MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR

  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
អ្នកជំនាញវិស័យអចលទ្រព្យល្បីៗរបស់កម្ពុជា បញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញស្ថានភាពវិស័យអចលនទ្រព្យ នៅឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ២០១៨ Posted Date : 26-06-2017

អ្នកជំនាញវិស័យអចលនទ្រព្យល្បីៗរបស់កម្ពុជា៣រូប រួមមាន លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃអចលនវត្ថុ​កម្ពុជា លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានបញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញស្ថានភាពវិស័យអចលនវត្ថុ ក្នុងកំឡុងពេលបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ដឆ្នាំ២០១៨ នៅឆ្នាំក្រោយនេះ។

លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នាឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ​២០១៧ថា នៅក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសដំណាងរាស្ត្រ ឆ្នាំ២០១៨ វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែដំណើរទៅមុខយ៉ាងរលូន នឹងមិនមានបញ្ហាអ្វីនោះឡើយ ដោយសារតែអ្នកនយោបាយកម្ពុជា កាន់មានភាពចាស់ទុំ ហើយប្រជាពលរដ្ឋមានការយល់ច្រើនជាងពេលមុនៗផងដែរ។

លោកឧកញ៉ា លី ហួរ បានថ្លែងថា «ចំពោះការបោះឆ្នោត សព្វថ្ងៃគណបក្សនយោបាយ មានភាពចាស់ទុំ ប្រជាពលរដ្ឋយល់ពីស្ថានភាពពិត មិនដូចកាលពីមុនៗនោះឡើយ។ ជាក់ស្ដែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ថានភាពឃោសនា មានភាពល្អប្រសើរទាំងអស់ ពុំមានបញ្ហាអីកើតឡើងនោះទេ ដូច្នេះប្រជាជនកាន់តែយល់ គណបក្សកាន់តែចាស់ទុំអត់មានបញ្ហា អត់បារម្ភពីរឿងអចលនទ្រព្យនោះឡើយ សម្រាប់ឆ្នាំក្រោយវិស័យអចលនទ្រព្យ នឹងដើរទៅដោយរលូន»។

ចំពោះលោក គីម ហ៊ាង បានថ្លែងផ្ទុយពីនេះថា «ខ្ញុំមើលឃើញថា ពេលដែលប្រទេសកម្ពុជា មានការបោះឆ្នោត ប្រាកដជាមានបញ្ហាប្រឈម។ មិនថាប្រទេសណាក៏ដោយ នៅពេលបោះឆ្នោត គឺមានភាពជ្រួលច្របល់ខាងផ្នែកនយោបាយ ហើយស្ថានភាព​ពិភពលោកសព្វថ្ងៃនេះ គឺនយោបាយជាអ្នកដឹកនាំសេដ្ឋកិច្ច មិនមែនតែនៅកម្ពុជាទេ នៅសហរដ្ឋអាមេរិក, សាំងហ្គាលពួល, អឺរ៉ុប​ក៏នយោបាយជាអ្នកដឹកនាំសេដ្ឋកិច្ចដែរ ប្រសិនបើអ្នកនយោបាយកាច់ទៅឆ្វេង សេដ្ឋកិច្ចនឹងដើរទៅឆ្វេង កាច់ទៅស្ដាំ សេដ្ឋកិច្ចនឹងទៅស្ដាំ ហើយបើអ្នកយោបាយឈរនៅមួយកន្លែង នោះសេដ្ឋកិច្ចនឹងឈរនៅមួយកន្លែងដែរ»។

លោកបានបញ្ជាក់ទៀតថា «ដូច្នេះនៅពេលជិតបោះឆ្នោត ខ្ញុំគិតថានឹងមានការប៉ះពាល់ តែប៉ះពាល់កម្រិតណា គឺអាស្រ័យទៅលើស្ថាន​ភាពនយោបាយ។ ខ្ញុំអាចនិយាយថា ស្ថានភាពនយោបាយកំពុងល្អ ដូច្នេះមានន័យថា សេដ្ឋកិច្ចល្អប្រសើរ ដីធ្លីដំណើរការ ប៉ុន្ដែប្រសិនបើនយោបាយមានការផ្លាស់ប្ដូរ ក្នុងផ្លូវវិជ្ជមាន សេដ្ឋកិច្ចកាន់តែប្រសើរ ដីធ្លីកាន់តែល្អ តែបើផ្លាស់ប្ដូរក្នុងផ្លូវអវិជ្ជមាន
សេដ្ឋកិច្ចធ្លាក់ចុះ ដីធ្លីនឹងធ្លាក់ដោយស្វ័យប្រវត្តិ អ្វីដែលកំណត់នៃការរីកចំរើននៃសេដ្ឋកិច្ចជាតិ គឺកត្តានយោបាយ»។

ជាមួយគ្នានោះលោក ចេង ខេង ក៏ធ្លាប់បានបង្ហាញពី​ជំហររឹងមាំមួយ លើ​វិស័យ​ដីធ្លីនៅកម្ពុជាថា មិនមានហានិភ័យណាមួយកើត
ឡើងឡើយ បើទោះបីជាការបោះឆ្នោត​ខិតជិត ចូលមកដល់ក៏ដោយ។

លោកថា «ចំពោះខ្ញុំជឿជាក់ថា មិនមានបញ្ហាប៉ះពាល់រឿងបោះឆ្នោតនោះឡើយ ដោយសារតែការបោះឆ្នោត​នេះ មិនមែនជាលើកទី១ ឬទី២នោះទេសម្រាប់កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ មិនថានយោបាយ ឬវិស័យ​ដីធ្លី សំខាន់ឲ្យតែយើងធ្វើអ្វីទៅតាមជំនាញនីមួយៗ គឺមិនមានអីគួរឲ្យព្រួយបារម្ភ ឬភ័យខ្លាចឡើយ ចំពោះវិស័យអចលនទ្រព្យ»

លោកឧកញ៉ា លី ហួរ

លោកឧកញ៉ា ចេង ខេង

លោក គីម ហ៊ាង

 

http://www.freshnewsasia.com/index.php/en/58135-2017-06-24-11-45-06.html