MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស  កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។

LATEST NEWS
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមធិបតីភាពរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានផ្តល់កិត្តិយសជាធិបតីក្នុង ពិធីប្រគល់-ទទួលស្បៀង ឧបត្ថម្ភជូនវីរៈកងទ័ពការពារព្រំដែន ...   Posted Date: 07-10-2025
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅអគារអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិក-សមាជិកា បាន ...   Posted Date: 31-07-2025
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគម ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទ ...   Posted Date: 05-02-2025
Posted Date : 14-08-2024
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកិច្ចប្រជុំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ជាមួយ បេឡាជាតិសន្តិសុខសង្គម លើប្រធានបទ “គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ក្រោមអធិបតីភាព ឯកឧត្ដម គឹម កែវរស្មី អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម និងមានការអញ្ជើញចូលរួមពី សមាគម សហគ្រាស ចំនួន៤៧ ប្រមាណជាង២០០នាក់ នៅអគារទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម សាលសន្តិភាព ជាន់ទី៥។ ឯកឧត្ដមបានបញ្ជាក់ថាមកដល់បច្ចុប្បន្ននេះ បសស មានសមាជិកជាង ២លាន ៣សែន នាក់ និងមន្ទីរពេទ្យដៃគូសហការ ១៥៦៩។  គោលដៅ២ធំក្នុងកិច្ចប្រជុំ គឺ 
-គោលដៅទី១: បង្ហាញពី គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របស់ បសស។ 
-គោលដៅទី២: ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយ សមាគម និងសហគ្រាសឯកជន។ 
ក្នុងនោះក៏មានបទបង្ហាញចំនួន២ ផងដែរ:
ក/.អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម មាន ៥ចំនុច: 
១.របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
២.របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
៣.របបសន្តិសុខផ្នែកប្រាក់សោធន
៤.ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល
៥.របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។ 
ខ/.គោលការណ៍ និងបទប្បញ្ញត្តិច្បាប់នៃរបបសន្តិសុខសង្គម មាន ៨ចំនុច:
១.អំពីបេឡាជាតិសន្តិសុខសង្គម
២.វិសាលភាព
៣.គោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម
៤.ច្បាប់ និងលិខិតបទដ្ឋាន
៥.តួនាទីភារកិច្ចអធិការសន្តិសុខសង្គម
៦.វិធានប្រតិបត្តិការងារ
៧.ទោសប្បញ្ញត្តិ
៨.សហគ្រាសបានចាត់វិធានការតាមច្បាប់។
នៅចុងបញ្ចប់ ឯកឧត្ដមអគ្គនាយករង ប ស ស សង្ឃឹមយ៉ាងមុតមាំថាម្ចាស់សហគ្រាស សមាគម ដែលបានចូលរួម នឹងអនុវត្តកាតព្វកិច្ចដែលមានចែងជាធរមាន និងបន្តផ្សព្វផ្សាយបន្ថែមទៀតគ្រប់រូបភាព ជាពិសេសសូមបង្កើនការទំនាក់ទំនងអោយកាន់តែជិតស្និទ្ធប្រសើរជាងមុនជាមួយនឹងក្រុមការងារ ប ស ស ដើម្បីដោះស្រាយនូវរាល់បញ្ហានានា ដែលធ្វើអោយប៉ះពាល់ដល់ប្រយោជន៍សហគ្រាសខ្លួន ក៏ដូចជាអត្ថប្រយោជន៍កម្មករនិយោជិត។
 
Posted Date : 14-08-2024
Posted Date : 14-08-2024
OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel