និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានមានប្រសាសន៍៖ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងរៀបចំដែនដី ក្នុងការដោះស្រាយវិវាទដីធ្លី និងលើកកម្ពស់ជីវភាពពលរដ្ឋ។
ក្នុងចំណោម១៨៤គម្រោងអចលនទ្រព្យដែលមានវិវាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយរួចរាល់ចំនួន១៤៦គម្រោង។ គម្រោងដែលមានបញ្ហាទាំងអស់នេះ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៣ម៉ឺនគ្រួសារ ដែលជាទូទៅ គឺជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន អាជីវករ ជាពិសេស គឺគូស្វាមីភរិយាថ្មី ដែលចង់មានផ្ទះរស់នៅផ្ទាល់ខ្លួន។
ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រសួងរៀបចំដែនដីបានដឹកនាំអនុវត្តកិច្ចការនានាធ្វើឱ្យជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺនគ្រួសារ បានរីកចម្រើនថែមមួយកម្រិតទៀត ដោយផ្ដល់ដី និងកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្សេងៗជូនដល់ពួកគាត់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការ ចាប់ដៃគ្នាក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាដើម្បីកសាង និងអភិឌ្ឍន៍វិស័យអោយរីចម្រើនឡើងវិញ និងបពេញគ្នានៅក្នុងវិស័យនេះ។