MESSAGE FROM PRESIDENT

តាងនាមខ្ញុំជា ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយ និងមានកិត្តិយសក្នុងការផ្ដួចផ្ដើមបង្កើត សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នេះឡើង ដោយមានការចូលរួមគាំទ្រពីសំណាក់ សមាជិក-សមាជិកាទាំងអស់ ក្នុងគោលបំណងដ៏ពិសិដ្ឋដើម្បី ជួយការពារផលប្រយោជន៍ស្របច្បាប់ដល់សមាជិក-សមាជិកាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យសំណង់ លំនៅឋានកម្ពុជា ឲ្យស្របតាមកំណើនប្រជាជនឲ្យរស់នៅសមរម្យថ្ងៃថ្នូរ និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជា។

LATEST NEWS
ពិធីលាងសាយភោជន អបអរសាទរ “សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦” របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ...   Posted Date: 14-03-2026
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាគណអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ...   Posted Date: 14-03-2026
ក្រោធិបតីភាព លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារយុទ្ធសាស្ត្រឆ្នាំ២០២៦ ...   Posted Date: 14-03-2026
Posted Date : 05-02-2025
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានិង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគម សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង បញ្ចស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃទិវាដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕
OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel