MESSAGE FROM PRESIDENT

តាងនាមខ្ញុំជា ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយ និងមានកិត្តិយសក្នុងការផ្ដួចផ្ដើមបង្កើត សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នេះឡើង ដោយមានការចូលរួមគាំទ្រពីសំណាក់ សមាជិក-សមាជិកាទាំងអស់ ក្នុងគោលបំណងដ៏ពិសិដ្ឋដើម្បី ជួយការពារផលប្រយោជន៍ស្របច្បាប់ដល់សមាជិក-សមាជិកាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យសំណង់ លំនៅឋានកម្ពុជា ឲ្យស្របតាមកំណើនប្រជាជនឲ្យរស់នៅសមរម្យថ្ងៃថ្នូរ និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជា។

LATEST NEWS
ឯកឧត្តម ជា សុផារ៉ា បានផ្ញើសារលិខិតថ្លែងអំណគុណរគុណ ជូនចំពោះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៦។ ...   Posted Date: 15-01-2026
លោកអ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ព្រមទាំង ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរសម្ដេចព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២ ...   Posted Date: 15-01-2026
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមជម្រាបជូនអ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ជ្រាបថា យោងចំណារឯកភាពដ៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ...   Posted Date: 06-01-2026
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅអគារអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិក-សមាជិកា បានចូលរួមកិច្ចប្រជុំ ជាមួយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) Posted Date : 31-07-2025
អំពី “សេចក្ដីព្រាងប្រកាសស្ដីពីការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យអចលនវត្ថុដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ន.អ.ប. ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃ ន.អ.ប. តំណាងក្រុមហ៊ុនប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងតំណាងក្រុមហ៊ុនប្រកបអាជីវកម្មភ្នាក់ងារអចលនវត្ថុ ដែលមានចំនួនសរុប ៩០នាក់។ កិច្ចប្រជុំនេះមានគោលបំណង៖
 
- បង្ហាញ អំពីសេចក្ដីព្រាងនៃច្បាប់ មុននឹងដាក់ចូលជាធរមាន
- ស្នើសុំមតិយោបល់ ដើម្បីជាធាតុចូល ពីសំណាក់អ្នកអភិវឌ្ឍន៍លំនៅឋាន
- បទបង្ហាញ ពីគោលជំហអំពីការអនុវត្តសេចក្តីប្រកាស និងច្បាប់ ចំពោះអ្នកអភិវឌ្ឍន៍លំនៅឋាន
- ផ្សព្វផ្សាយ សេចក្តីប្រកាស និង ច្បាប់ ទៅដល់អ្នកអភិវឌ្ឍន៍អោយបានទូលំទូលាយ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត។
Posted Date : 31-07-2025
Posted Date : 31-07-2025
OUR PARTNERS
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
HOUSING DEVELOPMENT ASSOCIATION OF CAMBODIA
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវ ​​គំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ។
CONTACT US
Address: No. 27F-28F-29F St.598 Phum Tuol Thngan Sangkat Tuol Sangke2, Khan Russey Keo, Khan Russey Keo, Phnom Penh, Kingdom of Cambodia
☎ (855) 85 500 555
☎ (855) 12 891 896
hda.cambodia@gmail.com
https://hdacambodia.com
Facebook.com/hdacambodia
Youtube.com/channel