MESSAGE FROM PRESIDENT

តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាខ្ញុំមានសេចក្ដីសោមនស្ស​រីករាយណាស

  STRUCTURE
 HDA FACEBOOK
  HDA VISITOR
  HOUSING DEVELOPMENT ASSOCIATES IS A LEADING PROFESSIONAL AND INVESTMENT ADVISORY FIRM BASED IN CAMBODIA
Posted Date : 25-07-2024
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ពិភាក្សាលើប្រធានបទ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន "ក្រុមការងារ ឌ" ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើជាសហប្រធានជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា បានប្រជុំត្រួតពិនិត្យលើ "វឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធវស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងអចលនវត្ថុ" ក្នុងផងដែរកិច្ចប្រជុំបានបង្ហាញអំពីការចុះបញ្ជីដីបង្ហើយ ការដោះស្រាយបញ្ចប់វិវាទដីធ្លី បញ្ហានៅបុរី  បញ្ហាតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ការបង្កើតបរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្តតាមរយៈការធ្វើបរិវត្តកម្មឌីជីថល។
បន្ថែមពីនោះក៍មានការបង្ហាញអំពី៖ 
១. បទបង្ហាញស្តីពី “សម្រង់អនុសាសន៍សៀវភៅស ឆ្នាំ២០២៤ របស់ EuroCham”។ 
២.បទបង្ហាញស្តីពី ”ការចុះបញ្ជីដីបង្ហើយ”។ 
៣.បទបង្ហាញស្តីពី “សេវាសាធារណៈគាប់ចិត្ត”។ 
៤.បទបង្ហាញស្តីពី “លិខិតបទដ្ឋានគតិយុត្តលើកការងារពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។ 
៥.បទបង្ហាញស្តីពី “បរិយាកាសមិនមែនវិវាទលើវិស័យដីធ្លីនៅកម្ពុជា”។ 
៦.មតិបូកសរុបកិច្ចប្រជុំរបស់ ឯកឧត្ដម សាយ សំអាល់ ដោយឯកឧត្ដមនឹងរៀបចំកិច្ចពិភាក្សាជាមួយវិស័យឯកជនបន្ថែមទៀតនៅពេលវេលាណាមួយសមស្រប។
Posted Date : 25-07-2024
Posted Date : 25-07-2024
Posted Date : 25-07-2024
Posted Date : 25-07-2024
Posted Date : 25-07-2024