តាងនាមខ្ញុំជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ដែលមានកិត្តិយសក្នុងការផ្ដួចផ្ដើមនូវគំនិតបង្កើតសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ព្រមទាំងមានការចូលរួមគាំទ្រពីសមាជិក និង មិត្តភក្តិ បងប្អូនទាំងអស់គ្នា។ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា វិនិយោគិនជាច្រើនមិនថាក្នុង ឫ ក្រៅស្រុកបានធ្វើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងប្រទេស កម្ពុជាដោយផ្អែកលើការជឿទុកចិត្តទៅលើស្ថេរភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចជាតិ។ ទន្ទឹមគ្នានោះដែល យើងឃើញថាក្នុងចំណោមវិស័យនានានៃប្រទេសកម្ពុជា វិស័យសំណង់បានរីកដុះដាលគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ដែរមានដូចជាអគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និង សំណង់ដែលមានលក្ខណៈទំនើបៗជាច្រើន។ ការស្ថាបនាទាំងនេះធ្វើឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាដោយការមើលឃើញពីកំនើនប្រជាជន ក៏ដូចជាកំនើននៃជីវិភាពក្នុងការរស់នៅរបស់ពួកគេផងដែរ។ ដោយសារតែមានកត្តាជំរុញទាំងនេះ ទើបធ្វើអោយមានការលេចចេញមកនូវ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ដើម្បីចូលរួមជាចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់ក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងជាងនេះទៀត។