សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមសហការជាមួយរដ្ឋាភិបាលយ៉ាងជិតស្និតក្នុងការអភិវឌ្ឍន៍សង្គមជាតិយ៉ាងសកម្មផងដែរ ក្នុងការកសាង និងលើកស្ទួយហេដ្ឋារចនាសម្ព័ន្ធសង្គម សោភ័ណភាព គុណភាព ស្ថិរភាពបរិស្ថាន សន្ដិសុខ និងភាពសុខុដុមនៃបរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅក្នុងរាជធានីភ្នំពេញ និងក្រៅរាជធានីភ្នំពេញ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ក្រៅពីនេះយើងខ្ញុំបានចូលអភិវឌ្ឍន៍ប្រែក្លាយតំបន់ដាច់ស្រយាលមិនសូវមានប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំងឲ្យប្រែក្លាយមុខមាត់ថ្មី ជាតំបន់មានសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មយ៉ាងមមាញឹកផងដែរ។ ជាងនេះទៅទៀតយើងខ្ញុំក៏បានចូលរួមវិភាគទានផងដែរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដូចជាបាន បង្កើត និងផ្ដល់ការងារជាច្រើនដល់បងប្អូនកម្មករនិយោជិតខ្មែរយើង ការផ្ដល់ឲ្យមានកំណើនការនាំចូលផលិត និងផ្គត់ផ្គង់ សម្ភារៈសំណង់នានា និងជាពិសេសការផ្ដល់នូវលំនៅឋានប្រកបដោយស្ដង់ដារសមស្របទៅតាមលទ្ធភាព និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
សកម្មភាព
សកម្មភាពក្នុងការចែកជំនួយសប្បុសធម៌របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅខេត្តក្រចេះ
លោកឧកញ៉ា លី ហួរ ជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ, សិស្សានុសិស្សជិត២ពាន់នាក់ នៅខេត្តកំពង់ចាម