សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកិច្ចប្រជុំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ជាមួយ បេឡាជាតិសន្តិសុខសង្គម លើប្រធានបទ “គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ក្រោមអធិបតីភាព ឯកឧត្ដម គឹម កែវរស្មី អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម និងមានការអញ្ជើញចូលរួមពី សមាគម សហគ្រាស ចំនួន៤៧ ប្រមាណជាង២០០នាក់ នៅអគារទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម សាលសន្តិភាព ជាន់ទី៥។ ឯកឧត្ដមបានបញ្ជាក់ថាមកដល់បច្ចុប្បន្ននេះ បសស មានសមាជិកជាង ២លាន ៣សែន នាក់ និងមន្ទីរពេទ្យដៃគូសហការ ១៥៦៩។ គោលដៅ២ធំក្នុងកិច្ចប្រជុំ គឺ
-គោលដៅទី១: បង្ហាញពី គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របស់ បសស។
-គោលដៅទី២: ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយ សមាគម និងសហគ្រាសឯកជន។
ក្នុងនោះក៏មានបទបង្ហាញចំនួន២ ផងដែរ:
ក/.អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម មាន ៥ចំនុច:
១.របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
២.របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
៣.របបសន្តិសុខផ្នែកប្រាក់សោធន
៤.ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល
៥.របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។
ខ/.គោលការណ៍ និងបទប្បញ្ញត្តិច្បាប់នៃរបបសន្តិសុខសង្គម មាន ៨ចំនុច:
១.អំពីបេឡាជាតិសន្តិសុខសង្គម
២.វិសាលភាព
៣.គោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម
៤.ច្បាប់ និងលិខិតបទដ្ឋាន
៥.តួនាទីភារកិច្ចអធិការសន្តិសុខសង្គម
៦.វិធានប្រតិបត្តិការងារ
៧.ទោសប្បញ្ញត្តិ
៨.សហគ្រាសបានចាត់វិធានការតាមច្បាប់។
នៅចុងបញ្ចប់ ឯកឧត្ដមអគ្គនាយករង ប ស ស សង្ឃឹមយ៉ាងមុតមាំថាម្ចាស់សហគ្រាស សមាគម ដែលបានចូលរួម នឹងអនុវត្តកាតព្វកិច្ចដែលមានចែងជាធរមាន និងបន្តផ្សព្វផ្សាយបន្ថែមទៀតគ្រប់រូបភាព ជាពិសេសសូមបង្កើនការទំនាក់ទំនងអោយកាន់តែជិតស្និទ្ធប្រសើរជាងមុនជាមួយនឹងក្រុមការងារ ប ស ស ដើម្បីដោះស្រាយនូវរាល់បញ្ហានានា ដែលធ្វើអោយប៉ះពាល់ដល់ប្រយោជន៍សហគ្រាសខ្លួន ក៏ដូចជាអត្ថប្រយោជន៍កម្មករនិយោជិត។