នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមសិក្ខាសាលាស្ដីពី "បដិវត្តកម្មបញ្ញាសិប្បនិមិត្ត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា”នៅទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មតិស្វាគមន៍ដល់អង្គសិក្ខាសាលាដោយ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកសាស្ត្រាចារ្យ Brian WONG បានធ្វើបទបង្ហាញស្ដីពី " ភូមិសាស្ត្រនយោបាយ និងបទបញ្ញត្តិ ស្ដីពីបញ្ញាសិប្បនិមិត្ត (The Geopolitics and Regulation of Articial Intelligence)
លោកសាស្ត្រាចារ្យ Boris BABIC បានធ្វើបទបង្ហាញស្ដីពី " បដិវត្តកម្មបញ្ញាសិប្បនិមិត្តជាកាតាលីករ នៃនវានុវត្តន៍ និងបណ្ដាប្រទេសជឿនលឿន ( AI as catalytic for innovation: lessons from Hong Kong and first world nations)
លោកគ្រូ សុឹម តារា ជាសហគ្រិន និងគ្រូបង្វឹក AI បានធ្វើបទបង្ហាញស្ដីពី " Mastering prompts for Urban Development with The I-Craft Mthod " លោកគ្រូស្ថាបត្យករអាស៊ាន ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន ស្ថាបត្យកម្ម Re-Edge បានធ្វើបទបង្ហាញស្ដីពី " និរន្តរភាពនៃ ស្ថាបត្យកម្មជាមួយទីក្រុង នៅក្នុងធម្មជាតិ " ។ ជាជាចុងក្រោយ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់អង្គសិក្ខាកាមដែលបានចូលរួមសិក្ខាសាលានេះ និងប្រកាសបិទកម្មវិធី ។