លោកអ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការសម្រេចដ៏ខ្ពង់ខ្ពស់ អំពីការបន្តអនុវត្តលើសេចក្តីជូនដំណឹងលេខ ០០១ សហវ.សជ ណ.អពដ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ និងបានចេញសេចក្តីជូនដំណឹងលេខ ០១៤ សហវ ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥៕